14/07/2016 10:15 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរូម៉ានីទៅបំពេញទស្សនកិច្ចនៅខេត្ត Quang Ninh វៀតណាម


នាយករដ្ឋមន្ត្រីរូម៉ានីទៅបំពេញទស្សនកិច្ចនៅខេត្ត Quang Ninh វៀតណាម (VOV)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរូម៉ានី លោក​ Dacian Ciolos បានបំពេញទស្សនកិច្ចនៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរូម៉ានី ប្រធានគណៈកម្មា ធិការប្រជាជនខេត្ត Quang Ninh  លោក Nguyen Duc Long បានស្នើ​ឲ្យនាយករដ្ឋមន្ត្រីរូម៉ានី លោក Dacian Ciolos ឧទ្ទេសនាមតំបន់មួយចំនួនរបស់រូម៉ានីដែលមានសក្តានុភាពដើម្បីតំបន់ទាំងពីរមានឱកាសសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍។ នាយករដ្ឋមន្ត្រី Dacian Ciolos បានឲ្យដឹង​ថា​៖ គោលដៅនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាពជំរុញកិច្ច​សហប្រតិបត្តការររវាងរូម៉ានីនិងវៀតណាមនិយាយ រួម និងជាមួយខេត្ត Quang Ninh និយាយាដោយឡែក៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ