03/12/2015 09:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung អញើញ​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​នៅ​បែល​ហ្ស៊ីក​


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung អញើញចាប់ផ្តើមដំណើរទស្សនកិច្ចនៅបែលហ្ស៊ីក (Image: VNA)

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​ លោក Nguyen Tan Dung រួមជាមួយ​គណៈ​ប្រតិភូ​វៀត​ណាម បានអញ្ជើញ​ទៅកាន់​រដ្ឋធានី Brussels ចាប់​ផ្តើមដំណើរ​ទស្សនកិច្ចជាផ្លូវការនៅព្រះ​រាជា​ណាច​ក្រ​បែ​លហ្ស៊ីក និងសហភាពអឺរ៉ុប។ ក្នុងឱកាសនេះ លោក ​Nguyen Tan Dung បាន ជួបសំណេះ​សំណាល​ជាមួយ​កម្មាភិបាល​បុគ្គលិក​ស្ថាប័ន​ការទូត​របស់វៀត​ណាម ប្រចាំនៅទីនេះនិងសហគមន៍អាណិក​ជនវៀតណាម។ ថ្លែង​មតិ​នៅជំនួ​ប​មុខ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ បក្ស​និងរដ្ឋជានិច្ចកាល​យក ចិត្ត​ទុក​ដាក់​ដល់​សហ​គម​ជនវៀត​ណាម នៅឯបរទេសគឺជាផ្នែកសំខាន់មិនអាចផ្តាច់ចេញបាន​ឡើយ របស់ប្រជាជាតិវៀតណាម។ លោក​នាយក​រដ្ឋមន្ត្រីមានគោល​បំណងថា៖ សហគមន៍អាណិកជនវៀតណាមនៅបែកហ្ស៊ីក បន្តពង្រឹងនិង​ពង្រីក​ប្រពៃណី​សាមគ្គី​ភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងជីវភាពរស់​ នៅប្រតិបត្តច្បាប់ប្រទេសសាមី។ ទន្ទឹម​នឹង​នោះ កម្មា​ភិបាលបុគ្គលិកនៅ​បណ្ដាស្ថាប័នការទូត​វៀតណាម ប្រចាំនៅបែលហ្ស៊ីកក៏បន្តជំរុញទំនាក់​ទំនង​សហប្រតិ​បត្តិការ លើគ្រប់ជ្រុងជ្រោយទ្វេភាគីនិងពហុភាគីរវាង​វៀតណាម​ និង​បែល​សហ្ស៊ីក​និយាយ​ដោយឡែក​និង​រវា​ងវៀតណាម​និង EU និយាយរួម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ