15/01/2015 14:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ
(Image: VNA)

នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានវាយតំលៃ​ខ្ពស់​ចំពោះការសន្ទនារវាងរដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ នាយឧត្តមសេនីយ៍ Prawit Wongsuwon និងសមភាគីវៀត​ណាម ​លោក Phung Quang Thanh ព្រមទាំងសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមគាំទ្របណ្ដាសកម្មភាព​សហ​ប្រតិបត្តិការ​​​រវាងក្រសួងការពារជាតិនៃប្រទេសទាំង ២ ។ លោក Nguyen Tan Dung ក៏បានស្នើរឲ្យភាគីទាំង ២ បន្ត​សហ​ប្រតិបត្តិការក្នុងការយាមល្បាត រួមនៅសមុទ្រ បង្កើតក្រុមការងាស្តិអំពីការដោះស្រាយ​បញ្ហាទាក់ទិន​ដល់​សកម្មភាព​នេសាទរវាងប្រទេសទាំង ២។ ស្តីអំពីវិស័យផ្សេងៗទៀត លោក នាយករដ្ឋមន្ត្រីវៀតណាម បានស្នើរ​ឲ្យថៃ​ខំ​​ប្រឹងប្រែងជាមួយវៀតណាមនិងបណ្ដាសមាជិកផ្សេងៗរបស់អាស៊ានជំរុញការអនុវត្ត​បណ្ដាគោលដៅ​របស់​សមាគម​។​ ទន្ទឹមនឹងនោះ លោក Nguyen Tan Dung ក៏បានស្នើរឲ្យភាគីទាំង ២ សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម​វិនិយោគ​​ ទេសចរណ៍ ជាដើម ឲ្យខ្លាំងក្លាថែមទៀត។ មុននោះនាព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០១៥ គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​ក្រសួងការពារជាតិ ថៃដឹកនាំដោយឧត្តមសេនីយ៍ Prawit Wongsuwon បានមានជំនួបសន្ទនាជាមួយ​គណៈ​ប្រតិភូ​ជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោករដ្ឋមន្ត្រី ឧត្តមសេនីយ៍ Phung Quang Thanh ។ ​នៅទីនេះ ថ្នាក់ដឹកនាំនៃភាគីទាំង​ពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការវិស័យយោធាទ្វេភាគីនា​ពេលកន្លងទៅ និងពិភាគ្សាអំពីវិធានការជម្រុញទំនាក់ទំនងការពារជាតិលើបណ្តាវិស័យដូចជា ផ្លាស់ប្តូរគណៈប្រតិភូ បណ្តុះបណ្តាលកម្មាភិបាល និងយាម ល្បាតរួមលើសមុទ្រជាដើម។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ