19/06/2016 10:20 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅខេត្ត​ Ben Tre​


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ben Tre

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៦ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​ធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Ben Tre​ ស្តីពីស្ថានភាពសេដ្ឋកិច្ច​សង្គម នៃពាក់កណ្តាលឆ្នាំ​២០១៦ ជាពិសេស​គឺស្តីពី ការ​ងារ​ជំនះពុះពារគ្រោះរាំង​ស្ងួត និងការជ្រាបចូលទឹកប្រៃ។ ថ្លែងមតិក្នុង​ជំនួប​នេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើ​ឲ្យខេត្ត Ben Tre ត្រូវ​យកចិត្តទុកដាក់​ការ​ងាររៀប​ចំ​ផែន​ការ ជាពិសេស​គឺរៀបចំ​ផែន​ការ​ ស្តីពីប្រភព​ទឹករួមជាមួយការទប់​ទល់ នឹងសម្របខ្លួនទៅនឹងប​ម្រែបម្រួលអាកាសធាតុ។ លោក​មានប្រ សាសន៍​ថា៖ “គប្បីមានវិធានការជាក់ស្តែង ដូចជាការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ពូជដើម​ឈើជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ត្រូវចលនាប្រជាជនផ្លាស់ប្តូរទម្លាប់ដាំដុះផងដែរ។ ម្យ៉ាងវិញ​ទៀត ត្រូវបំផុសចលនាម​ហាជន ដើម្បី​ប្រជា​ជន​មាន​មន​សិការ ចំពោះការ​ប្រែប្រួលអាកាស​ធាតុ ដើម្បីដាក់ចេញវិធានការសមស្រប”៕

​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានបញ្ជាណែនាំឲ្យខេត្ត Ben Tre​ត្រូវ​ជម្រុញ​ការផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ទៅកាន់​វិស័យឧស្សាហកម្ម​កែច្នៃ និងសេវាកម្ម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ