24/07/2016 10:45 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc អញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក​គ្រួសារ​គោល​នយោបាយ​នៅ Can Tho​


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc អញ្ជើញទៅសាកសួរសុខទុកគ្រួសារគោលនយោបាយនៅ Can Tho

ក្នុងឱកាសរំលឹកខួបលើកទី៦៩នៃទិវាយុទ្ធជនពិការនិងពលី នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញទៅសាកសួរ​សុខទុក និង​ជូនអំណោយ​ដល់​ក្រុម​គ្រួសារ​គោល​នយោបាយ​នៅទីក្រុង Can Tho។ ក្នុងដំណើរនេះ លោក Nguyen Xuan Phuc បាន សម្តែងក្តី​សង្ឃឹម​ថា សមាជិក​ក្រុម​គ្រួសារគោលនយោបាយរក្សាជានិច្ច និងពង្រីក​នូវស្មារតី​ប្រពៃណី​បដិវត្តន៍ ធ្វើជាគំរូ និង​បន្តមាន​ការ​រួម​ចំណែក​ជាក់ស្តែង ក្នុងការកសាងតំបន់​និងអភិវឌ្ឍន៍មាតុប្រទេស។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បាន​ស្នើរ​​ឲ្យ​គណៈកម្មាធិការបក្ស និងរដ្ឋអំណាចតំបន់ ផ្តោតការយកចិត្ត ទុកដាក់ លើកទឹកចិត្ត​និងថែ​ទាំជីវភាពរ​ស់នៅ​ទាំង​ខាង​ស្មារតី និងខាងសម្ភារៈ​សម្រាប់គ្រួសារគោលនយោ​បាយ ជនមានគុណូបការៈ​នៅក្នុងតំបន់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ