24/01/2018 10:28 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជួបធ្វើការជាមួយសវនកម្មរដ្ឋ


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជួបធ្វើការជាមួយសវនកម្មរដ្ឋ

នាព្រឹកថ្ងៃ​ទី២៣ ខែមករា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ​ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ​វៀតណាម​ លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយ​សវនក​ររដ្ឋអំ​ពីការ​ងារ ស​វនកម្ម​ក្នុង​ឆ្នាំ ២០១៧។ តាម​របាយ​ការណ៍​របស់​អគ្គសវន​កម្ម​រដ្ឋ ក្នុងឆ្នាំ ២០១​៧ សវនកម្មរដ្ឋបានដំណើរ​ការត្រួត​ពិនិត្យកា​រងារសវន​កម្ម​ចំនួន ២៥៧ លើក​ចំពោះ​ក្រសួង​ ស្ថាប័​នតំបន់និងសហគ្រាសរដ្ឋ។​ តាមរយៈនោះ​ បានរកឃើញ​ការរំលោភជា​ច្រើន​ខាង ចំណាយ​ចំណូល​ថវិការ​រដ្ឋ ការ​ជ្រើសរើសកម្មាភិបាលបុគ្គលិក ​ហើយរ​ក​ឃើ​ញ​ឯកសារ ច្បាប់អន់​ថយ​ដែល​ត្រូវ​បំពេញ​បន្ថែម​និងធ្វើ​វិសោធន​កម្ម។ ថ្លែ​ងមតិសន្និដ្ឋាននៅជំនួប​ធ្វើការនាយ​ករដ្ឋមន្ត្រី ​Nguyen Xuan Phuc បាន​ស្នើឲ្យសវនកម្ម​រដ្ឋនាំចេញ​បញ្ជីឈ្មោះប​ណ្ដាឯកសារច្បាប់ចាស់ៗ ព្រមទាំ​ង ប្រគល់ឲ្យ​ក្រសួង​មហាផ្ទៃដំណើរ​ការត្រួត​ពិនិត្យ​ដើម្បីរាយ​ការណ៍ជាមួយ​នាយករដ្ឋ​មន្ត្រីបញ្ជាណែនាំក្រសួងផ្នែកធ្វើ​វិសោធនកម្មនិង​លុប​ចោល។ ចំពោះការ​រំលោភដែល​ត្រូវបាន​សវនកម្ម​រដ្ឋរក​ឃើញ នាយករដ្ឋមន្ត្រី​បាន​បញ្ជណែនាំ​ក្រសួងផ្នែក​ត្រូវវិនិច្ឆ័យ​បណ្ដាបុគ្គល​និងស្ថាប័ន​ដែលបាន​រំលោភពដោយឈរលើស្មារតី​ទៀងទាត់និងម៉ត់​ចត់​។ រួមជាមួយ​គ្នានោះត្រូវ​ស្វែងរកមូល​ហេតុនៃ​ក្រុមរំលោភព​ក្នុងការ​ប្រើប្រាស់​ធនធាន​រដ្ឋដែល​ធ្វើឲ្យបាត់​បង់ខ្ជះខ្ជាយ​ទ្រពសម្បត្តិ​របស់រដ្ឋដើម្បីមាន​ដំណោះស្រាយ​ដោយទាន់​ពេល​វេលា៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ