10/01/2015 19:58 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញសារាចរណ៍ស្តីពីរៀបចចលនាប្រជាជនទាំងមូលចូលរួមការពារអធិបតេយ្យភាពតំបន់ដែនដី

នាថ្ងៃទី៩មករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានផ្សព្វផ្សាយ​សារាចរណ៍​ស្តីពី​ការរៀបចំចលនាប្រជាជនទាំងមូល ចូលរួមការពារអធិបតេយ្យភាពតំបន់ដែនដី សន្តិសុខ​ព្រំដែន​ជាតិ​ក្នុង​ស្ថានភាព​ថ្មី។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានសំណូមពរគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុង​ដែល​មាន​ព្រំដែន​ ឆ្នេសមទ្រ រួមជាមួយគណៈកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្រសួងការពារប្រទេស ក្រសួង​នគបាល​ រៀបចំចលនាសមូហ​ភាពគ្រួសារ និងបុគ្គលឲ្យចូលរួមការស្វ័យការពារអធិបតេយ្យភាពតំបន់ដែនដី រក្សាសណ្តាប់ធ្នាប់លើបណ្តាខ្សែព្រំដែន។ នាយករដ្ឋមន្ត្រីបានសំណូមពរក្រសួង ការពារប្រទេសបញ្ជា​ណែ​នាំ​ឲ្យ​កងទ័ពការពារ​ព្រំដែន និងផ្នែកអង្គទ័ពទាក់ទិននានា បង្កលក្ខណៈងាយស្រួល​ឲ្យ​អ្នកនេសាទ​ដំណើរ​សកម្មភាព​ជួយសង្រ្គោះ ដើម្បី ការពារអធិបតេយ្យភាពកោះសមុទ្រជាតិ និងរក្សាសណ្តាប់​ធ្នាប់​សង្គម​នៅ​តំ​បន់​ព្រំដែនផងដែរ៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ