31/08/2015 09:45 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ បាតុករនានាគ្មានចំណងស្នេហាជាតិទេ


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ បាតុករនានាគ្មានចំណងស្នេហាជាតិទេ (Image: VNA)

នាថ្ងៃទី២៩ខែសីហាឆ្នាំ២០១៥ ថ្លៃង​មតិនៅកិច្ចប្រជុំនៃគណៈបក្សជនជាតិ​ម៉ាឡាយ​ឯកភាព (UMNO) នៅ​ស្រុក Temerloh ខេត្ត Pahang នាយក​រដ្ឋមន្ត្រី​ម៉ាឡេ​ស៊ី លោក Najib Razak បាន​ចាត់​ទុក​ថា៖ បាតុ​ករ​នានា​ដែល​បាន​ចូល​រួម​ការធ្វើបាតុ​កម្ម Bersih ទី​៤ មុន​ពេលពិធីរំលឹក​ខួបអនុស្សារវរីយ៍ទិវាឯករាជ្យ​នៃ​ប្រទេស​នេះ នាថ្ងៃទី ៣០ខែសីហាឆ្នាំ២០១៥ គឺគ្មាន​ចំណង​ស្នេហាជាតិ​ និងបង្ខូចឈ្មោះ​របស់​ប្រទេស​ជាតិ​ជំនួស​ឲ្យការ​លើក​ដម្កើង​ប្រជា​ជាតិ។ មុន​នេះ នា​ថ្ងៃដ​ដែល​មនុស្ស​រាប់ពាន់​នាក់​ពាក់អាវលឿង​បានធ្វើបាតុកម្ម​នៅ​ទីលាន​ឯករាជ្យ​របស់​ម៉ាឡេស៊ី​សំដៅ​ប្រឆាំង​ជំទាស់​រដ្ឋាភិបាល ហើយស្នើរឲ្យនាយករដ្ឋមន្ត្រី Najib​ Razak លា​លែង​ពីដំណែង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ