15/10/2016 13:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីបារាំងគាំទ្រលោកស្រី Hillary Clinton ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក


នាយករដ្ឋមន្រ្តីបារាំងលោក Manuel Valls នៅក្នុងសន្និសីទកាសែតមួយនៅរដ្ឋធានីប៉ារីស
កាលពីថ្ងៃទី៦ កញ្ញា (រូបថត៖AFP/TTXVN)

នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នាយករដ្ឋមន្រ្តីបារាំងលោក Manuel Valls ប្រកាសថា លោកគាំទ្របេក្ខជននារីនៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែ ខែវិច្ចិកាខាងមុខ។ ថ្លែងមតិនៅកិច្ចប្រជុំជាមួយសមភាគីកាណាដាលោក Justin Trudeau នៅរដ្ឋធានី Ottawa នាថ្ងៃទី១៣ តុលា លោក Manuel Valls សង្កត់ធ្ងន់ ថា ប្រធានាធិបតីលោក Barack Obama ជាអ្នកដែលត្រូវបានពិភពលោកទាំង មូលជ្រើសរើសខណៈដែលលោក Donald Trump ជាអ្នកដែលត្រូវពិភពលោក ទាំងមូលបែរខ្នង។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ជំទាវទីមួយអាមេរិក លោកស្រី Michelle Obama បានថ្លែងបទសន្ទរកថាដោយរិះគន់យ៉ាងខ្លាំងក្លាបេក្ខជនប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋលោក​ Donald Trump ហើយអះអាងថា ការប្រើពាក្យប្រមាថទៅលើនារីរបស់មហាសេដ្ឋីរូបនេះធ្វើឲ្យលោកស្រីភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយធ្វើឲ្យមនុស្សជាច្រើនឈឺចាប់។ ទន្ទឹមនឹងនោះ លោកស្រី Obama ក៏បានលើកសរសើរបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ជាអ្នកមានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយទៅជាប្រធានាធិបតីអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ