01/11/2017 16:13 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីបានអនុម័តកាសែតរូបភាពវៀតណាមក្លាយទៅជាទស្សនាវដ្តីមួយដែលបំរើកិច្ចការបរទេសជាតិ

កាសែតរូបភាពវៀតណាមចេញផ្សាយទស្សនាវដ្តីពិសេសប្រចាំខែ  សំដៅអបអរសាទរ APEC ឆ្នាំ២០១៧

កាសែតរូបភាព​វៀតណាម​ដែលនាយករដ្ឋមន្ត្រី​អនុមតិ​ក្លាយទៅជា​ទស្សនាវដ្តី​​មួយ​ដែលបំរើ​កិច្ច​ការ​បរទេសជាតិ កាសែត​រូបភាព​នេះបានមាន​ឈ្មោះ​ក្នុង“​គម្រោង​ការ​អភិវឌ្ឍន៍​កាសែត​បោះពុម្ភមួយ​ចំនួន​និង​កាសែត​អនឡាញមួយ​ចំនួន ដែល​​បំរើ​កិច្ច​ការបរទេស​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​​វៀត​ណាម” រហូត​ដល់​ឆ្នាំ២០២០ ចក្ខុវិស័យ​រហូត​ដល់​ឆ្នាំ២០៣០ បាន​រដ្ឋាភិបាល​អនុមតិរួចហើយ​ នា​ថ្ងៃទី៣១ ខែ​តុលា​ ឆ្នាំ២០១៧។

តាម​គម្រោងការ​នេះ ទស្សនាវដ្តី​កាសែតរូបភាព​វៀតណាម​បោះពុម្ភនឹង​បើកទូលាយ​​ភូមិសាស្ត្រ​​​ផ្សព្វផ្សាយ​​ សំដៅ​បង្កើន​ការវត្តមាននិងឧទ្ទេសនាម​រូបភាព​វៀតណាម​មកដល់មិត្តអ្នក​អាន​អន្តរជាតិ បង្កើន​ការ​បោះ​ផ្សាយ​​បរិមាណ​ទស្សនាវដ្តី​​បោះ​ពុម្ភ​ ពី ១៤៤០ ប្រទេស​ កើនឡើងដល់ ១៦០ ប្រទេស មុនបង្អស់​ជាង​គេ​ ​អាទិភាពឲ្យ​មិត្ត​អ្នក​អាន​​រស់​នៅ​ តំបន់​ព្រំដែន​វៀតណាម​ ឡាវ វៀតណាម​ ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់អាមេរិកឡាទិន។

ទស្សនាវដ្តី​កាសែតរូបភាពវៀតណាមបោះពុម្ភ​នឹង​បង្កើន​បរិមាណ​ទស្សនាវដ្តី​ផ្សាយចេញ​ជា​បណ្តា​ភាសាបរទេស ក្នុងនោះ​ទស្សនាវដ្តី​កាសែតរូបភាព​វៀតណាម​ជា​ភាសាអង់គ្លេស​បង្កើន ៨០០ ក្បាល​ ​ក្នុង​មួយ​ខែ ទស្សនាវដ្តី​កាសែតរូបភាព​វៀតណាម​ជា​ភាសាចិនបង្កើន ៥០០០ ក្បាល​ក្នុង​មួយ​ខែ ទស្សនាវដ្តី​កាសែតរូបភាព​វៀតណាម​ជាភាសាអេស្បាញក្នុងមួយខែ និងស្សនាវដ្តី​កាសែតរូបភាព​វៀតណាម​ជាភាសាឡាវ​ពីរខែ​ម្តង។
ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០៣០ នឹង​ចេញ​ផ្សាយការបោះពុម្ភ​បណ្តា​ភាសា​​មួយ​ចំនួន​ទៀត​ ដូចជា៖ ភាសា​បារាំង ភាសាខ្មែរនិង​ភាសារុស្ស៊ី។

គម្រោង​ការនេះ​ក៏​បាន​ដាក់ចេញទិសដៅ​ពី​បច្ចុប្ប​ន្ននេះ​រហូតដល់​ឆ្នាំ២០២០ ​ទស្សនាវដ្តី​កា​សែត​រូបភាពវៀត ណាមនឹង​សហការ​ជាមួយ​កាសែតបោះពុម្ភ​ VietNam News និង​កាសែត​អនឡាញ ​ VietnamPlus របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនឹងអភិវឌ្ឍន៍​ក្លាយទៅ​ជា​កាសែតបោះពុម្ភ​និង​កាសែត​អនឡាញ​ដែល​បំរើកិច្ច​ការ​បរទេស​ជាតិនិងមានឥទ្ធពល​ល្អក្នុង​តំបន់​និង​លើពិភពលោក សម្រេច​​ការ​ឃោសនា​ព័ត៌មានកាទូត​តាមមាគ៌ា គោលការ​របស់​បក្ស គោលនយោបាយ ច្បាប់​របស់រដ្ឋ។

កាសែត VietNam News នឹង​បង្កើន​បរិមាណ​​និង​គុណភាព​ព័ត៌មាន បទ​អធិប្បាយ​និង​បណ្តា​ទំព័រ​កម្មវត្ថុពិសេស ធានា​គុណភាព​ព័ត៌មាន​និង​ទទួល​បាន​ប្រសិទ្ធភាព​នូវការ​ឃោសនា​​​សំដៅ​បំរើកិច្ច​ការ​បរទេស អភិវឌ្ឍ​​កាសែត​បោះពុម្ភ​តាម​របៀប e-paper ដើម្បីជួយឧបត្ថម្ភ​និង​ជំនួស​ការ​បោះពុម្ភ​ជា​បណ្តើរៗ បើកទូលាយ​មុខ​សញ្ញា​មិត្ត​អ្នក​អានបរទេស​ដែល​​ចុចចូល​ក្នុង​គេហទំព័រ Việt Nam News ចាប់ពី​ ១៥០ ប្រទេស​កើនឡើង ១៩០ ប្រទេស។

ចំពោះ​​កាសែត​អនឡាញ​ VietnamPlus បន្តបន្ថែម​​ភាសារុស្ស៊ី​​លើគេហទំព័រ VietnamPlus បង្កើន​​បរិមាណ​ភាសា​របស់​កាសែត​នេះ​កើនឡើង ៦ ភាសា (ភាសាអង់គ្លេស ភាសា​បារាំង ភាសា​អេស្បាញ ភាសា​ចិន​និងភាសារុស្ស៊ី) បង្កើន​គុណភាពនូវការងារនិពន្ធ បកប្រៃ​លើគេហទំព័រ VietnamPlus ខិតខំ​ប្រឹងប្រេង​ ដើម្បីក្លាយទៅជា​​កាសែត​​អនឡាញដែល​ផ្ទុក​ពណ៌មានជា​ច្រើន ឈានមុខគេ​​ខាង​អនុវត្តន៍បច្ចេកវិទ្យាថ្មី​​សំរាប់​បទដ្ឋាន​ផលិត​ព័ត៌មាន អនឡាញ ឆ្លើយតបនឹង​តម្រូវការ​របស់មិត្តអ្នកអាន./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ