17/12/2017 11:07 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីវេទិកាកសិកម្មសរីរាង្គវៀតណាម


 នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីវេទិកាកសិកម្មសរីរាង្គវៀតណាម 

នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ​នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ជាអធិបតី​សន្និសីទពេញអង្គ ​វេទិកាក​សិកម្មសរីរាង្គ​វៀត​ណាម-អភិវឌ្ឍន៍​និងធ្វើ​សមាហរណកម្ម​។ តាម​តួរលេខ​នៅវេទិកានេះបា​នសរអោយឃើ​ញថា៖វៀតណាម​មានខេត្ត ក្រុងចំនួន​៣៣/​៦៣​ បាន​អភិវឌ្ឍន៍​រូបសណ្ឋាន​កសិកម្មស​រីរាង្គ ដោយមានផ្ទៃដី​ចំនួន​៧៦ពាន់ហិក​តា។​ ថ្លែងមតិ​នៅទៅនេះ​ នាយក​រដ្ឋមន្ត្រី ​លោក​ Nguyen​ Xuan Phuc បានវាយតំលៃថា៖ ក្នុងរ​យៈពេល​២ឆ្នាំកន្លង​ទៅ កសិកម្ម​សរីរាង្គ​វៀត​ណាម បាន​អភិវឌ្ឍន៍​ខ្លាំង​ក្លា។​ ពិសេស​តម្រូវ​ការ​អំពី​ផលិតផល​កសិកម្ម​សរីរាង្គ​កាន់តែ​ច្រើនពី​មួយថ្ងៃ​​ទៅមួយ​ថ្ងៃ។ នេះជា​ឱកាស​មាស​សំរាប់​ការ​អភិវឌ្ឍ​កសិកម្ម​​សរីរាង្គ។
 
សង្កត់​ធ្ងន់ថា៖ កសិកម្មសរីរាង្គជាផ្នែកសំខា​ន់នៃកសិកម្មវៀតណាម​ រួមចំណែក​សម្រេច​បុព្វហេតុ​ ឧស្សាហូប នីយ​កម្ម ទំនើប​ភាវូបនីយ​កម្ម​ប្រកប​ដោយ​ជោគ​ជ័យ ​នាយក​រដ្ឋមន្ត្រីបាន​វាយតំលៃខ្ពស់​ចំពោះ​មតិ​របស់​តំណាង​នានា សំដៅ​អភិវឌ្ឍន៍​កសិកម្ម​សរីរាង្គ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ