11/07/2015 15:15 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីបានទទួលជួបឯកអគ្គរដ្ឋទូតប្រធានស្ថាប័នដំណាងវៀតណាមនៅឯបរទេស

នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២៩១៥ នៅក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀត​ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតប្រធាន​ស្ថាប័ន​ដំណាង​វៀតណាមនៅឯបរទេសមុនពេលចេញដំណើរទៅបំពេញ​ទស្សន​កិច្ច​អាណត្តិ២០១៥-២០១៨។​ នាយករដ្ឋមន្ត្រីបានលើកច្បាស់ភារកិច្ចស្នូលចំនួន​៣​នៅចំពោះមុខនៃប្រទេសជាតិគឺជំរុញកំណើនខ្ពស់ហួសពីផែនការបានដាក់​ចេញ បង្កើតគ្រឹះស្ថានអភិវឌ្ឍន៍យ៉ាងលឿននិរន្តរភាពក្នុងអំឡុង៥ឆ្នាំខាងមុខ​ផ្សាភ្ជាប់នឹងធ្វើល្អរាល់វិស័យសុខុមាលភាពសង្គមធានាការពារជាតិសន្តិសុខរក្សា​រឹង​មាំ​អធិបតេយ្យភាពជាតិនិងរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់។ លោក Nguyen Tan Dung បានសំណូមពរ
ឯកអគ្គរដ្ឋទូតប្រធានស្ថាប័នដំណាងវៀត​ណាម​នៅឯបរទេសយកចិត្តទុកដាក់ជាពិសេសនិងធ្វើល្អការងារគាំ​ពារ​ពលរដ្ឋ​ការពារសិទ្ធិប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋបង្កលក្ខណៈងាយស្រួលជួយ​ឧបត្ថម្ភចនវៀតណាមនៅឯបរទេសរៀនសូត្ររស់នៅនិងរកស៊ី កសាងអង្គភាព​រឹងមាំ​សាមគ្គីភាពសមរេចល្អភារកិច្ចដែលបានប្រគល់សក្តិសមនឹងជំនឿជាក់របស់​បក្សរដ្ឋនិងប្រជាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ