20/09/2015 08:52 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា


នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា

នៅពិធី​ទទួលជួបសន្ទនា នារសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៥ នៅក្រុងហាណូយ​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម លោក Nguyen Tan Dung បាន​ស្វាគមន៍ លោកស្រី Lina​ Pedraza Rodriguez រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​តំលៃ​គុយបា​ ដែលកំពុងបំពេញទស្សន​កិច្ច​នៅវៀត​ណាម ក៏​ដូច​ជា​វាយ​តំលៃ​ខ្ពស់​លទ្ធផល​ធ្វើការ​រវាង​រដ្ឋមន្ត្រី​ក្រ​សួង​​ហិរញ្ញ​វត្ថុ​នៃប្រទេសតទាំងពីរ។

​នាយក​រដ្ឋមន្ត្រី Nguyen Tan Dung បានអះ​អាងថា ទំនាក់ទំនងសហប្រតិបត្តិការ​លើច្រើន វិស័យវៀត​ណាម-គុយ​បា​ គឺល្អប្រសើរ​និងទទួលបាន​លទ្ធផលជាក់​ស្ដែង ជា​ច្រើន​នាំមក​ផល​ប្រយោជន៍​រួម​សំរាប់​ប្រទេស​ទាំង​ពីរ​ប្រជា​ជាតិ​ទាំង​ពីរ។ ភាគី​ទាំង​ពីរ​ត្រូវផ្លាស់​ប្តូរដោះ​ស្រាយរាល់​បញ្ហា​សេសល់ ទន្ទឹម​នឹងនោះកសាង​ដាក់ចេញ​កម្មវិធី​សហប្រតិ​បត្តិការ​ទ្វេភាគី ឈានទៅដំណាក់​កាលថ្មី​អភិវឌ្ឍន៍ ខ្ពស់​ជាង​ទៀត​ស៊ីជម្រៅ​និង​ប្រសិទ្ធិភាព​ជាង​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ