19/09/2015 09:43 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា


នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា

នៅពិធីទទួល​ជួបសន្ទនា​ នារសៀលថ្ងៃទី​១៨ខែកញ្ញាឆ្នាំ២០១៥ នៅ​ក្រុង​ហាណូយ​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​លោក​ Nguyen Tan Dung បាន​ស្វាគមន៍​ លោកស្រី Lina Pedraza Rodriguez រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​តំលៃ​គុយបា​ ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម ក៏​ដូច​ជាវាយ​តំលៃ​ខ្ពស់​លទ្ធផល​ធ្វើការ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ នៃប្រទេស​​ទាំង​ពីរ។

​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា ទំនាក់​ទំនង​សហប្រតិបត្តិការ​លើច្រើន​ វិស័យ​វៀត​ណាម-គុយ​បា​គឺ​ល្អប្រសើរ​ និង​ទទួលបានលទ្ធផល​ជាក់​ស្ដែងជា​ច្រើន ​នាំមក​ផល​ប្រយោជន៍​រួមសំរាប់​ប្រទេស​ទាំងពីរ​ប្រជា​ជាតិ​ទាំង​ពីរ​។ ភាគីទាំង​ពីរ​ត្រូវផ្លាស់​ប្តូរដោះ​ស្រាយ រាល់បញ្ហាសេស​សល់ ទន្ទឹម​នឹងនោះកសាង​ដាក់ចេញកម្ម​វិធី​សហប្រតិបត្តិការ​​ ទ្វេភាគី​​ឈាន​ទៅ​ដំណាក់​កាលថ្មី​ អភិវឌ្ឍន៍​ខ្ពស់ជាងទៀតស៊ីជម្រៅ​​និង​ប្រសិទ្ធិភាពជាង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ