03/07/2016 12:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីបញ្ជាណែនាំសម្រេចគោលដៅសេដ្ឋកិច្ចនិងសង្គមកិច្ច


នាយករដ្ឋមន្ត្រីបញ្ជាណែនាំសម្រេចគោលដៅសេដ្ឋកិច្ចនិងសង្គមកិច្ច

សន្និដ្ឋានកិច្ចប្រជុំ រដ្ឋាភិបាល ប្រចាំខែមិថុនា ​​ នារសៀលថ្ងៃទី១​ ខែកក្កដា ឆ្នាំ២០១៦ ​នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan Phuc​បានសង្កត់​ធ្ងន់ថា៖ ​ស្មារតីរួមរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី គឺប្រមូលផ្តុំកម្លាំងសរុប ​របស់ប្រព័ន្ធនយោបាយទាំងមូល ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ​ប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត។ 

ស្ដីអំពីគោលដៅសេដ្ឋកិច្ច ក្នុងឆ្នាំនេះ នាយករដ្ឋមន្ត្រី បានអះអាងថា៖ ​វៀតណាមនៅអាចទទួលបានគោលដៅកំណើន៦,៧%។ ដើម្បីទទួលអោយ​បានគោលដៅនេះ នាយករដ្ឋមន្ត្រីបានស្នើថា៖

“ ទីមួយគឺត្រូវកែលំអរបរិស្ថានវិនិយោគ អាជីវកម្ម គ្រប់ក្រសួង ស្ថាប័ន និង​តំបន់​ត្រូវ​អនុវត្តល្អគ្រប់សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល។ ទីពីរគឺត្រូវជំរុញការ​រំដោះទុនវិនិ​យោគ។ ប្រមូលផ្តុំជួយឧបត្ថម្ភប្រជាកសិករស្ដារផលិតកម្មកសិកម្ម​ឡើងវិញ ជាពិសេស​គឺនៅខេត្តនានានៅវាលទំនាបទន្លេ Cuu Long និងភូមិភាគ​ខាងត្បូងភាគកណ្ដាល​វៀត​ណាម​ និង Tay Nguyen ។ ជួយឧបត្ថម្ភកសិករ​ អភិវឌ្ឍន៍ផលិតកម្ម មិនគ្រាន់តែដើម្បី​ជំរុញកំណើនប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានដើម្បីស្ថិរភាពសង្គម សន្តិសុខសង្គម៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ