14/06/2016 11:16 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long


នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long

ក្នុងដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្តវាលទំនាបទន្លេCuu Long នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅទី​ក្រុង​ Can Tho នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញការងារនៅវិទ្យាស្ថាន​ស្រូវ វាលទំនាបទន្លេCuu Long។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc បានស្នើថា​៖

“ ​បំរ៉ែបំរួលអាកាសធាតុនៅវាលទំនាបទន្លេCuu Long កំពុងប្រព្រឹត្តទៅ​យ៉ាងខ្លាំងក្លា។​វៀតណាម​បាត់បងស្រូវចំ​នួន​មួយលានតោន ដោយសារជាតិប្រៃ​ជ្រាបចូល។ ដូច្នេះ យើងត្រូវស្រាវជ្រាវពូជរបៀបទប់ទល់នឹងបំរ៉ែបំរួលអាកាស​ធាតុដូចសព្វថ្ងៃនៅវាលទំនាបទន្លេCuu Long។”

ក៏ក្នុងថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច និងសង្គមកិច្ច៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ