01/01/2015 16:24 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីទៅត្រួតពិនិត្យសំណង់សំខាន់ចំនួន៣មុនពេលដាក់ឲ្យដំណើរការ

នាព្រឹកថ្ងៃទី៣១ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន មជ្ឈឹមនិងទីក្រុងហាណូយទៅត្រួតពិនិត្យល្បឿនត្រៀមដាក់ឲ្យដំណើរការសំណង់ស្ពាន Nhat Tan ខ្សែផ្លូវ​ត​ភ្ជាប់​ Nhat Tan ព្រលានយន្តហោះអន្តរជាតិ Noi Bai ស្ថានីយ៍ភ្ញៀវ T២ និងត្រួតពិនិត្យការងារ​រៀបចំផែនការ​ក​សាង​​សង្ខាងផ្សែផ្លូវ Nhat Tan - Noi Bai។ នេះជាគំរោងការស្នូលជាតិចំនួន៣ដែលត្រូវបានវិនិយោគដោយ​ប្រភព​ទុនកម្ចី ODA របស់រដ្ឋាភិបាលជប៉ុននិងទុនរបស់រដ្ឋាភិបាលវៀតណាម។ ថ្លែងមតិនៅទីនេះ នាយក​រដ្ឋ​មន្ត្រី​លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា នេះជាសំណង់មានទ្រង់ទ្រាយធំៗនិង​ទំនើបនៃប្រទេ​ស​ជាតិ​​ ជាសាក្ខីភាពសំរាប់ការជាក់ស្ដែងលោតផ្លោះយុទ្ធសាស្ត្រអំពីកសាងហេដ្ឋារចនាសម្ព័ន្ធ​ទំនើ​ប​ព្រម​ៗ​គ្នា​សំ​រាប់​ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមបើកទូលាយបរិយាកាសអភិវឌ្ឍន៍របស់រដ្ឋធានីនិងដំបន់ទាំងមូល។ ដោយ​ស្មារតី​នេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរក្រសួងគមនាគមនិងដឹកជញ្ជូនត្រូវ​បន្តកសាងសំ​ណង​​​ផល​ប្រយោជន៍​សង្គមសំរាប់ប្រជាជនក្នុងដំបន់គំរោងការនិងប្រគល់ឲ្យទីក្រុងហាណូយសំណង់ស្ពាន Nhat​ Tan និងផ្សែផ្លូវតភ្ជាប់ Nhat Tan-Noi Bai ត្រូវតាមផែនការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ