25/11/2017 11:04 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីទទួលជួបជាមួយរដ្ឋលេខាធិការការបរទេសព័រទុយហ្គាល់ ប្រធាន SK Group និងប្រធាន Osaka (ជប៉ុន)

នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Teresa Ribeiro រដ្ឋលេខាធិការការបរទេសព័រទុយ ហ្គាល់។ 

 
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី Teresa Ribeiro
រដ្ឋលេខាធិការការបរទេសព័រទុយហ្គាល់ (រូបថតៈVGP/Nhật Bắc)

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានស្នើឲ្យព័រទុយ ហ្គាល់គាំទ្រជម្រុញ EU អនុម័ត​យ៉ាង​ឆាប់ៗ​លើ​កិច្ច​ ព្រម​​ព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-EU (EVFTA) បង្កលក្ខណៈងាយស្រួល សម្រាប់​អភិវឌ្ឍន៍​ទំនាក់​ទំនង​សេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមជាមួយព័រ ទុយ ហ្គាល់។ រីឯលោកស្រី Teresa Ribeiro បាន​ជឿជាក់​ថា ភាគីទាំងពីរនឹងបានចុះហត្ថលេខានាឆ្នាំ២០១៨ខាងមុខ ហើយប្រកាសនេះនឹង បើក​ចេញ​ទំព័រ​ថ្មី​សម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយព័រទុយ ហ្គាល់។

 
 នាយករដ្ឋមន្ត្រី លោក Nguỵen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group កូរ៉េខាងត្បូង
លោក Chey Tae-won (រូបថតៈVGP/Nhật Bắc ) 

ក៏នារសៀល​ថ្ងៃ​ទី២៣វិច្ឆិកា ក្នុងជំនួបជាមួយ​ប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group កូរ៉េខាង​ត្បូង លោក Chey Tae-won នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អះអាងថា រដ្ឋាភិបាលវៀត​ណាម សន្យារួមដំណើរ​និង​បង្ក​​លក្ខណៈ​ងាយស្រួល​ ដើម្បី SK Group អាចអនុវត្តរាល់សកម្មភាព​វិនិយោគ ធ្វើអាជីវកម្ម​ប្រកបដោយ​ប្រ សិទ្ធិភាព​នៅវៀ​ត​ណាម។ ឆ្លើយតបវិញ​ ប្រធាន SK Group លោក Ch​ey Tae-won បាន​វាយតម្លៃខ្ពស់​ចំពោះគោល​ការណ៍​របស់វៀតណាម ដែលបង្កលក្ខណៈងាយ ស្រួ​លសម្រាប់​សហគ្រាស​ឯកជន​ផង​ដែរ​។

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយតំណាងចូលរួម  

អញ្ជើញ​ថ្លែងមតិនៅក្នុងជំនួបទទួលជួប ជាមួយលោក Hiroshi Ozaki ប្រធា​ន សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ Osaka ជប៉ុននារសៀលថ្ងៃទី២៣ ខែវិច្ឆិកា នោះ​លោក Nguyen Xuan Phuc មាន​បំណង​ថា សហគ្រាស​ជប៉ុន និង Osaka និងបើកទូលាយការវិនិយោគ​នៅវៀត​ណាម លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់កា​រខិតខំប្រឹង​ប្រែង របស់លោក Hiroshi Ozaki ក្នុងការ​ជម្រុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចវិនិយោគ តភ្ជា​ប់សហគ្រាស Osaka និងវៀតណាម​។ រីឯលោក Hiroshi Ozaki បានឲ្យដឹង​ថា សហគ្រាស Osaka មានបំណង ស្វែងរ​កឱកាសវិនិយោគនៅ​វៀត​ណាម លើគ្រប់វិស័យ ជា​ពិសេស​លើ វិ​ស័យបច្ចេកវិទ្យាខ្ពស់ ស្និទ្ធិស្នាលជាមួយ​បរិស្ថាន​ និងអភិវឌ្ឍន៍ទីក្រុ​ង ​ថាមពល​​ជាដើម​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ