18/02/2016 09:43 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីថៃអំពាវនាវដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី


នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha

នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha នាថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​សង្កត់ ធ្ងន់ទៅលើ​សារសំខាន់​នៃការ​រក្សាស្ថិរភាព​នៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ ព្រមទាំង​គាំទ្រ សហគមន៍​អន្តរជាតិ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​សម្រាប់ ភាពតាន​តឹងក្នុង តំបន់ដែល​ក្នុងនោះមានជំលោះ នៅសមុទ្រខាងកើតផង។ ថ្លែងមតិនៅក្នុង ជំនួប​ពិភាក្សា​ ក្រោម​ប្រធាន​បទ “យថា​ទស្សន៍យុទ្ធសាស្ត្រក្នុ​ង​តំបន់​” ក្រោមអធិបតីភាព​របស់ ប្រធានា​ធិបតីអាមេរិក​លោក​ Barack Obama ក្នុងក្របខ័ណ្ឌ នៃសន្និសីទកំពូល​ពិសេស​អាស៊ាន-អាមេរិក នៅ Sunnylands រដ្ឋ California ប្រទេស​អាមេរិក​នោះ នា​យករដ្ឋមន្ត្រីថៃបាន​លើកត្រ​ដែត​ថា ជំលោះនៅសមុទ្រខាងកើត ជាបញ្ជារស៊ើប ដែល​ជះឥទ្ធិពល​យ៉ាងធ្ងន់​ធ្ងរ លើវិស័យនយោបាយ សេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិ ការអន្តរ​ជាតិ។ លោក​រូបនេះ​បាន​ចាត់ទុក​ថា បញ្ហារ​ស៊ើប​នេះ ត្រូវបានដោះស្រាយ យ៉ាងហ្មត់​ចត់ដើម្បី​ធានាសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់។ តាម​នាយករដ្ឋ មន្ត្រីថៃថា សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាង​កើត (DOC) ជា​យន្ត​ការ​ល្អមួយសម្រាប់​រក្សាជំនឿជាក់ នៃភាគីនានា និងនាំមក ដំណោះស្រាយសន្តិ​ភាព​សម្រាប់​ជំលោះ​ផង​ដែរ​។ ដោយ​ហេតុ​នេះ លោកអំពាវនាវឲ្យភាគីនានាគោរព DOC និងជម្រុញកិច្ចចរចារ​សំដៅ ចង​ក្រង​ក្រម​ប្រតិ​បត្តិតំ​បន់​នៅសមុទ្រ​ខាងកើត (COC) ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ