05/11/2016 14:33 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម


នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម

នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត លោក Pereric Hogberg ​នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អះអាងថា៖ វៀតណាម​ចងចាំ និងដឹងគុណជានិច្ចចំ​ពោះ​ការជួយឧត្ថម្ភពី​រដ្ឋាភិបាល​និងប្រជាជនស៊ុយអែតដែលបានលៃទុកសំរាប់វៀតណាម ក្នុងរយៈពេលកន្លង​ទៅ។ សំណង់ជាច្រើនដែលស៊ុយអែតជួយឧបត្ថម្ភកសាងបានក្លាយទៅជានិមិត្តរូបសំរាប់ទំនាក់ទំនងមិត្តភាព​ជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ នាយ​ករដ្ឋមន្ត្រីមានគោលបំណងថា៖ ក្នុងអាណត្តិរបស់​ខ្លួន ឯកអគ្គរដ្ឋទូត លោក Pereric Hogberg នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាង​វៀត​ណាម​​និងស៊ុយអែត។គ្រប់ក្រសួងនិងស្ថាប័នវៀតណាមនឹងសកម្មសហប្រតិបត្តិការ​ជាមួយឯកអគ្គ​រដ្ឋទូត​ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ