27/06/2017 10:11 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយអ្នកបោះឆ្នោត Hai Phong


នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយអ្នកបោះឆ្នោត  Hai Phong 

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xuan  Phuc រួម​ជាមួយគណៈប្រតិភូរដ្ឋសភាទីក្រុង Hai Phong បានជួប​សន្ទនា​​ជាមួយអ្នកបោះឆ្នោតក្លិប Bach Dang ជូន​ដំណឹង​​អំពីលទ្ធផល​នៃសម័យ​ប្រជុំលើកទី៣ រដ្ឋ​សភាវៀតណាម​ នីតិកាលទី១៤ ​និងពិភាក្សាជាមួយ​អ្នកបោះ​ឆ្នោត​​អំពី​បញ្ហាមួយ​ចំនួនទៀត។
 
​ជួបសំណេះ​សំណាលជាមួយអ្នកបោះឆ្នោត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជូនដំណឹង​អំពីដំណើរការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​របស់​ប្រទេស​ជាតិ ​ចំណុច​សំខាន់ៗ ​នៃដំណើរ​បំពេញ​ទស្សនកិច្ច​នៅឯ​បរទេស​មួយ​ចំនួន ​ដែលក្នុង​នោះមាន​ដំណើរ​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការ​នៅអាមេរិក​ ជប៉ុន​នាពេល​ថ្មីៗនេះ​។ ស្ដីអំពី​ការកសាង​រដ្ឋាភិបាលស្អាតស្អំ ស្ថាបនានៅ​គ្រប់ថ្នាក់ខ័ណ្ឌនិងស្រុក​ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បាន​អោយ​ដឹង​ថា៖

“​គោលជំហរគឺត្រូវបង្កើន​ការងារត្រួតពិនិត្យ ដាស់តឿនរដ្ឋអំណាចគ្រប់​ជាន់ថ្នាក់អំពីការងារនេះ។ចំណាត់​ការ​កម្មាភិបាល ​អង្គការដែលបាន​ធ្វើខុសជះ​ឥទ្ធិពល​ដល់គោល​ជំហរ​នេះ។​ យើង​ត្រូវបង្កើន​ការងារបើក​ចំហរ តម្លាភាព​គោលការណ៍ ​គោលនយោបាយ​របស់បក្ស ​រដ្ឋ ​ចំពោះ​ប្រជាជន​ ដើម្បី​ប្រជាជន​ដឹង ប្រជា​ជន​ពិភាក្សា ​ប្រជាជន​ត្រួតពិនិត្យ ប្រជាជនឃ្លាំមើល គោល​ការណ៍របស់បក្ស​ និងរដ្ឋ ចំពោះ​ប្រជាជន៕”

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ