12/08/2017 12:18 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយសមាគមប្រពៃណី Truong Son

 ​
នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយសមាគមប្រពៃណី Truong Son

រសៀលថ្ងៃទី១០​ ខែសីហា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀ​តណាម លោក Nguyen Xuan Phuc បាន​​ជួបសន្ទនាជាមួយបណ្ដាតំណាងសមាគម​ ប្រពៃណី Truong Son - ផ្លូវហូជីមិញ ដឹកនាំដោយ​ឧត្តមសេនីយ៍​ត្រី Vo So ប្រធាន​សមាគម។ នៅទីនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​សម្ដែងនូវ​ក្តីសប្បាយ​រីករាយ​ ដែល​បានជួបប្រាស្រ័យ បណ្ដាឧត្តមសេនីយ៍​ វីរជនកងកម្លាំងប្រដាប់អាវុធ ​អតីតយុទ្ធជន​ស្ម័គ្រចិត្ត​របស់​​សមាគម។​ ក្នុងជីវភាព​រស់នៅ​ប្រចាំថ្ងៃ ​នាយករដ្ឋមន្ត្រី​បានវាយ​តំលៃខ្ពស់​ការដែល​អង្គភាព យុទ្ធជន​ Truong​ Son បាន​ពង្រីកប្រពៃណី អនុវត្តសកម្មភាព​ជាក់ស្ដែង​ជាច្រើន​ សម្បូរ​បែប រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​សង្គមកិច្ច ​ការពារមាតុប្រទេស។ នាយករដ្ឋមន្ត្រី បានអោយដឹងថា៖ នឹងបន្ត​បញ្ជាណែនាំ​រដ្ឋាភិបាល​ កសាង​រដ្ឋាភិបាល​ស្ថាបនា បំរើប្រជាជន​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ