30/09/2016 10:07 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន GS ( កូរ៉េខាងត្បូង)


នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន GS ( កូរ៉េខាងត្បូង)

នៅក្នុង​ជំនួបសន្ទនា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០១៦​ នៅទីក្រុងហា​ណូយ នាយក​រដ្ឋមន្ត្រី  រដ្ឋាភិបាល​វៀត​ណាម លោក​ Nguyen Xuan Phuc បានអះអាងថា៖រដ្ឋាភិបាលវៀតណាម​ ក៏ដូចជា​រដ្ឋអំណាច​មូល​ដ្ឋាន សុទ្ធ​តែ​បង្ក​លក្ខណះ​ងាយ​ស្រួល​សំរាប់​ វិនិយោគិនបរទេសបោះទុន​នៅវៀត​ណាម​។ នាយក​រដ្ឋមន្ត្រី​បាន​ស្នើថា​៖ សម្ព័ន្ធ​ក្រុម​ហ៊ុន​ GS និង​ភាគី​ទាក់​ទិននានា អនុវត្តត្រឹមត្រូវតាម​កិច្ចសន្យា សហប្រតិបត្តិការវិនិយោគ ដោយស្មារតីមាន​ផល​ប្រយោជន៍​ដូច​គ្នា និងបើកទូលាយសកម្ម​ភាព​វិនិយោគនៅវៀតណាម។

​រីឯ៑ លោក Huh Myung Soo ប្រធានសម្ព័ន្ធក្រុមហ៊ុន GS បានអោយដឹងថា៖ GS​បាន​ចូល​រួម​គំរោង​ការណ៍​ជាច្រើន​នៅវៀត​ណាម ហើយអះអាងថា៖ សម្ព័ន្ធក្រុមហ៊ុននឹង​បន្ត​ខំប្រឹងប្រែង​រួមវិភាគទាន​ច្រើន​ថែម​ទៀត ក្នុង​ដំណើរ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កិច្ចនៅវៀតណាម​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ