28/09/2016 10:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa


នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa

នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc បាន​ជួបធ្វើការ​ជាមួយ​ថ្នាក់ដឹក​នាំ​ខេត្ត Thanh Hoa ស្ដីអំ​ពីស្ថាន​ភាព​អនុវត្តភារកិច្ច សេដ្ឋកិច្ច-សង្គម​កិច្ច​។ ថ្លែង​មតិនៅទី​នេះ នាយក​រដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានស្នើ​អោយខេត្ត Thanh Hoa ត្រូវ​ធ្វើ​ល្អ​ការ​ងា​ររៀប​ចំ​បែង​ចែក​មណ្ឌល​អភិវឌ្ឍន៍ ចំពោះវិស័យនិមួយៗ។ ស្ដី​អំពី​បណ្ដាសន្ទស្សន៍​សេដ្ឋកិច្ច​សង្គម​​កិច្ច នាយក​​រដ្ឋមន្ត្រី​ បាន​​បញ្ជាណែនាំ​​អោយ​​ខេត្ត​ Thanh Hoa ត្រូវប្រមូលផ្តុំ​អនុវត្តដំ​ណោះ​ស្រាយ​​ព្រមៗ​​គ្នា អនុវត្ត​ល្អរាល់​ផែន​ការ ដែលបានដាក់​ចេញក្នុងឆ្នាំនេះ និងបណ្ដា​ឆ្នាំជា​បន្ត៖

“​ជំរុញសកម្មភាពនានាដើម្បីសម្រេចសេចក្តីសម្រេចចិត្ត របស់នាយករដ្ឋមន្ត្រីរដ្ឋាភិ​បាល​ស្ដីអំ​ពី​កំណែ​ទម្រង់​បរិយាកាស​វិនិយោគ​អាជីវកម្ម លើកកំពស់​សមត្ថភាព​ប្រកួត​​ប្រជែង ​ជួយឧបត្ថម្ភ​អង្គភាព​អាជីវកម្ម​អភិវឌ្ឍន៍ ជំរុញ​ការ​រំដោះទុន​វិនិយោគ ដើម្បី​អនុវត្ត​គំរោង​ការណ៍នានា។ ស្មារតី​ នឹង​បង្ក​លក្ខណះ​អោយ​ការ​វិនិយោគ​អភិវឌ្ឍន៍​គ្រប់​សមាស​ភាព​សេដ្ឋកិច្ច ជា​ពិសេសគឺអង្គ​ភាព​អាជីវកម្ម ទ្រង់ទ្រាយតូច​និង​មធ្យម របស់​ Thanh Hoa អភិវឌ្ឍន៍​៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ