នាយករដ្ឋមន្ត្រីចូលរួមពិធីបើកសម្ពោធន៍ព្រលានយន្តហោះអន្តរជាតិ Cat Bi

នាយករដ្ឋមន្ត្រីចូលរួមពិធីបើកសម្ពោធន៍ព្រលានយន្តហោះអន្តរជាតិ Cat Bi
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុង Hai Phong បានប្រព្រឹត្តទៅពិធីបើកសម្ពោធន៍ដាក់អោយដំណើរការព្រលានយន្តហោះ Cat Bi ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖
“ ខ្ញុំស្នើថា៖យើងត្រូវអភិវឌ្ឍន៍សេវាកម្ម ពិសេសគឺទេសចរណ៍ វិនិយោគ ជាពិសេសគឺបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទិនដល់ព្រលានយន្តហោះ ប្រកបដោយប្រសិទ្ធិភាព។ ខ្ញុំក៏ស្នើអោយក្រសួងគមនាគមន៍ដឹកជញ្ជូនរួមជាមួយអគ្គក្រុមហ៊ុនអាកាសចរណ៍ សន្តិសុខអាកាសចរណ៍ រួមជាមួយអង្គភាពទាក់ទិននានា ត្រូវធានាសុវត្ថិភាពនិងប្រើប្រាស់សំណង់ទាំងនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់៕”
តាម VOV5-វិទ្យុសម្លេងវៀតណាម