06/11/2017 09:44 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីចិនអំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យអគ្គិសនីនុយក្លអ៊ែរ


នាយករដ្ឋមន្ត្រីចិនអំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យអគ្គិសនីនុយក្លអ៊ែរ

ក្នុងជំនួបសន្ទនាជាមួយអ្នកសហបង្កើតសម្ព័ន្ធក្រុមហ៊ុន Microsoft  និងប្រធានសម្ព័ន្ធក្រុមហ៊ុន TerraPower លោក Bill Gates នាថ្ងៃទី ៣ វិច្ឆិកា នៅរដ្ឋធានី ប៉េកាំង នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានអំពាវនាវឲ្យ​ចិន​និងអាមេរិកបន្តជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាអគ្គីសនីនុយក្លេអ៊ែរជំនាន់ថ្មី។
នាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ទៅលើការគោរពហើយសន្យាជួយឧបត្ថម្ភជំរុញទំនាក់ទំនងដៃគូចិន -អាមេរិក​លើវិស័យអគ្គិសនីនុយក្លែអ៊ែរ។ ចិនសង្ឃឹមថា៖ កិច្ចសហការ ឧត្តមភាពខាងជួរអ្នកទេពកោសល្យដ៏សម្បូររួមជាមួយបច្ចេកវិទ្យាជឿនលឿនពី ឯបរទេសដើម្បីជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយទទួលបាន ជំហានលោតផ្លោះខាងបច្ចេកវិទ្យា។ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនុយក្លេអ៊ែរចិន (CNNC) និង TerraPower បានចុះហត្ថលេខាលើការបង្កើតក្រុមហ៊ុនចម្កាត់ Global Innovation Nuclear Energy Technology Co.Ltd. នាខែកញ្ញា ឆ្នាំ២០១៧។ នាយករដ្ឋមន្ត្រីចិនសង្ឃឹមថា៖ ប្រទេសទាំងពីរនឹងទទួលបានលទ្ធផលល្អប្រសើរក្នុងកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរជំនាន់ថ្មីនាពេលខាងមុខ៕  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ