22/08/2015 12:34 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីក្រិក A.Tshipras លាលែងពីតំណែង


នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tshipras (រូបថតៈ Reuters )

នាថ្ងៃទី២០ខែសីហាឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tshipras បាន​ដាក់ពាក្យ​សុំលា​លែង​ពីតំ​ណែង​ជូន​ប្រ​ធានា​ធិបតី Prokopis Pavlopoulos ព្រមទាំង​អំពាវ​នាវ​អនុវត្ត​ការ​បោះឆ្នោត មុនកាលកំណត់។ ក្នុង​ជំនួ​ប​ជានួយ​​ប្រធានា​ធិបតី​ Pavlopoulos លោក Tshipras បាន​ចាត់​ទុក​ថា ប្រជាជន​ក្រិកត្រូវ​ម្ចាស់​ការ​ទៅលើ​សន្លឹក​ឆ្នោត​របស់​ខ្លួន ដែល​ក្នុងនោះសម្រេច​ថា តើ​ក្រិក​នឹងឆ្លង​ផុត​លើការ​លំបាក​នេះយ៉ាង​ដូចម្តេច ក៏ដូច​ជា​នរ​ណា​អាច​ចរ​ចា យ៉ាង​ម៉េច​ផង​ដែរ។ លោក Tshipras ក៏​បាន​ទទួល​ស្គាល់​ថា កិច្ច​ចរចា​ជាមួយ​ម្ចាស់​បំណុល​អន្តរ​ជាតិ​មិន​ដូច​បំណង​ប្រាថ្នា​ឡើយ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា Athens បានឆ្លង​ផុតពី​ដំណាក់កាល​លំបាក ខណៈ​ដែល​បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ តំបន់ចាយ​ប្រាក់​អឺរ៉ូ អនុម័ត​លើកញ្ចប់​ជំនួយ ទីបីមាន​តម្លៃ៨៦ពាន់លាន​អឺរ៉ូ​សម្រាប់​ក្រិក។ មុន​នោះ នាយករដ្ឋមន្ត្រី Tshipras បានបើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​វិសាមញ្ញ ដើម្បី​ជូន​ដំណឹង​ថា លោក​នឹង​លាលែង​ពី​ដំណែង ក៏ដូចជាផែនការ​អនុវត្តការ​បោះឆ្នោត​សកល​មុនកាល​កំណត់៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ