22/08/2015 12:34 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងដោះស្រាយមុខសញ្ញាមូលបង្កាច់រដ្ឋាភិបាលប្រើប្រាស់​ផែនទីក្លែងក្លាយ


នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងដោះស្រាយមុខសញ្ញាមូលបង្កាច់រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ (

នាយក​រដ្ឋមន្ត្រីកម្ពុជាសម្ដេច​តេជោហ៊ុនសែន នាថ្ងៃទី២១ខែសីហាឆ្នាំ២០១៥ បាន​បញ្ជា​ឲ្យ​ស្ថាប័ន​មាន​សមត្កិច្ច​​អនុវត្ត​វិធានការ​គតិ​យុត្តិ​ ចំពោះមុខសញ្ញាមូលបង្កាច់​រដ្ឋាភិបាល​ប្រើប្រាស់ផែន​ទី​ក្លែងក្លាយ​។ កេហ​ទំព័រ CEN បាន​ដក់​ស្រង់ពាក្យអ្នក​នាំពាក្យ​រដ្ឋាភិបាលកម្ពុជា លោកផៃស៊ីផាន​ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​រដ្ឋ​មន្ត្រី​ នាព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០១៥ នាយក​រដ្ឋមន្ត្រី​សម្ដេច​តេជោហ៊ុន​សែន បានសំណូមពរ​ស្ថាប័ន​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​មាន​វិធាន​ការ​គតិយុត្តិ ចំពោះបុគ្គលអង្គការ​ដែល​បន្ត​មូល​បង្កាច់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ដែលប្រើប្រាស់​ផែនទី​ក្លែង​ក្លាយ ក្នុង​​សកម្មភាព​កំណត់ព្រំ​ដែនជាមួយប្រ​ទេស​ជិត​ខាង។ មន្ត្រី​រូប​នេះ​បាន​​សង្កត់​ធ្ងន់​​ថា​ការ​សំរេច​ចិត្ត របស់នាយករដ្ឋមន្ត្រីសម្ដេច តេជោហ៊ុន​សែន គឺសំដៅ​ធានា​និង​លើក​​កំពស់​តួនា​ទីការ​ពារ​ច្បាប់​ធានាសន្តិ​សុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃរដ្ឋាភិបាល ​ដែល​​បាន​​កំណត់​​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​។

​សេចក្តី​​ព្រមាន​របស់នាយក​រដ្ឋមន្ត្រី​សម្ដេច​ហ៊ុនសែន បាននាំចេញ​មួយ​ថ្ងៃ​ក្រោយ​ពេល​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​ផែន​ទី​ព្រំដែន​កម្ពុជា បាន​បញ្ជាក់​​ផែន​ទីដែល​​រដ្ឋា​ភិបាល​​កម្ពុជា ​ប្រើ​ប្រាស់​ដើម្បី​​កំណត់​ព្រំដែន​​ជាមួយ​វៀត​​ណាម​ ដូចគ្នា​នឹង​​ផែនទី​ ដែលអង្គការ​សហប្រជាជាតិ ឲ្យកម្ពុជាខ្ចី៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ