10/09/2015 09:38 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រការចាប់ឃុំខ្លួនសមាជិកព្រឹទ្ធសភាដែលក្លែងក្លាយកិច្ចព្រមព្រៀងជាមួយវៀតណាម


នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រការចាប់ឃុំខ្លួនសមាជិកព្រឹទ្ធសភាដែលក្លែងក្លាយកិច្ចព្រមព្រៀងជាមួយវៀតណាម (Image: VNA)
 នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានអះអាងថា៖ ការចាប់ឃុំខ្លួនសមាជិកព្រឹទ្ធសភាគណៈបក្សសង្គ្រោះជាតិកម្ពុជា លោក ហុងសុខហួរ គឺសំដៅទប់ស្កាត់ស្ថាន​ភាពអស្ថិរភាពក្នុងសង្គមក្នុងពេលដែលលោក ហុងសុខហួរ បានផ្សាយឯកសារមួយដែលក្លែងក្លាយកិច្ចព្រមព្រៀងស្តីពីខ្សែព្រំដែនជាមួយវៀតណាមលើបណ្តាញសង្គម Facebook នាដើមខែ ខែសីហាមក។ ក្នុងវីដេអ៊ូរមួយដែលត្រូវបានផ្សាយលើកាណាល់ទូរទស្សន៍ជាតិ កម្ពុជា (TVK) សម្តេចតេជោហ៊ុនសែន​បានចាត់ទុកថា៖ ឧបាយកលរបស់ លោក ហុងសុខហួរ គឺសំដៅកំណត់សាធារណៈមតិតាមទិសខុសឆ្គងមួយដើម្បីគោលដៅនយោបាយ។ សម្តេចនាយករដ្ឋមន្ត្រី​ហ៊ុនសែន​ក៏បានប្រសាសថា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រម៉ាញ់ពួកសមគំនិតរបស់លោក ហុងសុខហួរ ដែលបានរត់កេចទៅប្រទេសថៃ ព្រមទាំងអំពាវនាវឲ្យបណ្ដាមុខសញ្ញានេះវិលត្រឡប់មកភ្នំពេញវិញដើម្បីប្រឈមនឹងយុត្តិធម៌ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ