14/12/2016 10:05 GMT+7 Email Print Like 0

នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសរំលឹកខួបលើកទី៧០នៃទិវាបង្កើត


លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាមថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០១៦​ នៅទីក្រុងហាណូយ នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើត។ អស់រយៈពេល ៧០ ឆ្នាំមក នាយកដ្ឋានព័ត៌មានមិនត្រឹមតែបំ​ពេញ​ល្អភារកិច្ចនាំពាក្សនិងតស៊ូសាធារណៈមតិប៉ុណ្ណោះទេ ថែមទាំងបំពេញល្អការងារផ្សព្វផ្សាយទៅពិភពលោកនូវរូបភាពប្រទេសវៀតណាមមួយមានការផ្លាស់ប្តូរថ្មីជាសមាជិកសកម្មក្នុងសហគមន៍អន្តរជាតិនិងជាទីមក​ដល់​គួរឲ្យទាក់ទាញសម្រាប់មិត្តភក្តិអន្តរជាតិទៀតផង។ ថ្លែងមតិក្នុងពិធី លោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានចាត់ទុកថា៖

“យោងតាមស្ថានភាពជាក់ស្តែងគឺទាមទារឲ្យមានក្រុមកម្មាភិបាលទទួលបន្ទុកព័ត៌មានកិច្ចការបរទេសឆាប់រហ័ស​ផងនិងចេះទទួលមរតកនូវបទពិសោធរបស់ជំនាន់ផង។ ទន្ទឹមជាមួយនោះ ត្រូវពង្រីកកម្លាំងពលំរបស់​វ័យ​ក្មេងផងនិងចេះប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតនូវបច្ចេកវិទ្យាព័ត៌មាន អ៊ិនធើណែតនិងប្រព័ន្ធឃោសនាសាធារណៈទៀតផង”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ