27/11/2018 10:03 GMT+7 Email Print Like 0

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អប្រពៃនិងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម( រូបថតៈ chinhphu.vn)

 នៅជំនួបជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក​ប្រាក់​សុខុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនារសៀលថ្ងៃទី ២៦ ខែវិច្ឆិកានេះ នាយក​រដ្ឋ​មន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បាន ជឿជាក់ថា​ ដំណើរទស្សន​កិច្ចនេះ នឹង​បន្ត​រួម​ចំណែក​ដ៏វិជ្ជ​មាន​និង​ធ្វើឲ្យស៊ីជម្រៅថែម​ទៀតនូវទំនាក់ទំនង​អ្នកជិតខាង​ល្អប្រសើរ មិត្តភាព​ជាប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​។​ 
 
ជា​ពិសេស ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដោយបានរំពឹងទុកថា ឆ្នាំ២០១៨ នឹង​សម្រេច​បាន​គោលដៅទទួល​បានជិត ៥ ពាន់លានដុល្លា​រអាមេរិក​ ដូច​ទៅនឹង​គោល​ដៅដែល​បាន​ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំងពីរដាក់​ចេញ ​សម្រាប់ឆ្នាំ ២០២០។ ហើយ​ទំនាក់​ទំនង​រវាង​តំបន់​ព្រំដែន​នៃប្រទេស​ទាំងពីរ​ក៏លូត​លាស់​យ៉ាង​ខ្លាំងផង​ដែរ​។
 
នាយក​​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀត​ណាម​នឹង​ទន្ទឹង​រង់​ចាំនូវ​ដំណើរ​ទស្សន​កិច្ច​របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ​ហ៊ុន សែននាពេលខាងមុខ។​ លោក​នាយក​រដ្ឋមន្រ្តី​បាន​ស្នើឱ្យ​ក្រសួងកា​របរទេសនៃប្រ ទេសទាំងពីរ ត្រៀមរៀ​បចំឲ្យបានល្អ ស​ម្រាប់ដំណើរ​ទស្សនកិច្ច​ក៏ដូច​ជាត្រៀម​រៀប​ចំ​នូវព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំ​នាក់ទំនង​រវាងប្រទេសទាំងពីរ ដូចជាខួបលើ​កទី​ ៤០ នៃជ័យ​ជម្នះ​របប​ប្រល័យ​ពូជសាសន៍​ (ថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩-ថ្ងៃទី៧ ​ខែមករា ឆ្នាំ​​២០១៩)​។ នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានស្នើឱ្យភាគីទាំងពីរ ​អនុវត្តន៍​ល្អនូវ​កិច្ច​ព្រម​ព្រៀងដែល​ទទួល​បាន​ស្ដីពី​បញ្ហាបោះ​បង្គោល​ព្រំដែន​ ក៏ដូចជា បង្កើតលក្ខខណ្ឌអំណោយផលនិងបរិយាកាសងាយស្រួលសម្រាប់សហគ្រាសនិងប្រជា ជន​នៃប្រទេស​ទាំង​ពីរធ្វើអាជីវកម្ម។

ចំណែក ​ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បាន​អះអាង​ថា ប្រជាជនកម្ពុជាមិនដែលភ្លេចនូវគុណ​បំណាចយ៉ាងធំធេងរបស់ប​ក្ស រដ្ឋាភិបាល កង​ទ័ពនិង​ប្រជាជន​វៀតណាម​ ដែលបានជួយ​ប្រទេស​កម្ពុជាក្នុង​ការលុប​បំបាត់​របប​ប្រល័យ​ពូជសាស​ន៍និង​ជួយស្ថាបនា​ឡើង​វិញប្រទេស​ជាតិ​។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិ​ងសហប្រតិ បត្តិការអន្តរជាតិកម្ពុ​ជា បាន​មាន​ប្រសាសន៏ថា ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នាថ្ងៃទី ២៧ វិច្ឆិកា ភាគីទាំងពីរនឹងពិភាក្សាយ៉ាងយកចិត្តទុកដាក់ នូវ​មធ្យោបាយ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កិច្ច សហប្រតិបត្តិការ ​ក៏ដូចជា ការត្រៀមរៀបចំ​យ៉ាងល្អសម្រាប់​ដំណើរ​ទស្សន​កិច្ច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ​នាពេលខាងមុខ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ