25/05/2018 09:36 GMT+7 Email Print Like 0

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី

ពិធីទទួល​ស្វាគមន៍ទេសាភិបាល​អូស្ត្រាលីលោក Peter Cosg​rove និង​លោក​ជំទាវ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​មហោ ឡារិក​នៅវិមានប្រធានរដ្ឋនាព្រឹកថ្ងៃទី២​៤ ខែឧសភា​ ឆ្នាំ២០១៨ នៅទីក្រុង​ហាណូយ។ បន្ទាប់​ពីពិធី​ទទួល​ស្វាគមន៍​ ប្រធានរដ្ឋ​វៀត​ណាម​លោក Tran Dai Quang និងទេសាភិបាល​អូស្ត្រាលី​លោក Peter Cosgrove បាន​អញ្ជើញ​ចាប់ផ្តើម​ជំនួប​ពិភាក្សា​។


ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋារកិច្ចទេសាភិបាលអូស្ត្រាលីលោក  Peter Cosgrove

នៅក្នុងជំនួប​​​នេះ ភាគី​ទាំងពីរ​បានឯកភា​ព អនុ​វត្តឲ្យបានទូលំទូលាយនូវ​សកម្មភាពរំលឹក​​​ខួបលើក​ទី៤​៥ឆ្នាំនៃ​ទិវា​​បង្កើត​ទំនាក់ទំងការទូត ពីមជ្ឈឹមដ​ល់តំបន់ ដើម្បី​ជួយឲ្យប្រជាជន​នៃប្រទេសទាំង​ពីរ ជាពិសេស​គឺជំនាន់​យុវជន​យល់ច្បាស់​ អំពីទំនាក់ទំនងវៀត​ណាម-អូស្ត្រាលី។​ ស្តីពីទិស​ដៅទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​នាពេល​ខាង​មុខ ​ភាគីទាំងពីរបានឯក​ភាព ពង្រឹង ថែមទៀតការជឿទុកចិត្តន​យោបា​យ តាម​រយៈការ​បង្កើន​ដំណើរ​ទស្សនកិច្ច​ទៅវិញ​ទៅម​ក លើកកម្ពស់ប្រសិទ្ធភាពរបស់យន្ត​ការសហប្រតិបត្តិការទ្វេភា​គី មាន​ស្រាប់​ព្រមទាំង​ពន្លឿន​ក្រប​ខ័ណ្ឌសហប្រតិបត្តិការថ្មី​មួយចំនួន​ទៀត។ ភាគីទាំងពីរបានស​ង្កត់ធ្ងន់ថា ត្រូវខិតខំប្រឹងប្រែង ​ដើម្បីធ្វើ​ឲ្យស៊ីជម្រៅថែមទៀតនូវវិស័យសហប្រ​តិបត្តិការស្នូលដូចជា សន្តិ​សុខ ការពារជាតិ ពាណិ​ជ្ជកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា អប់រំនិងប​ណ្តុះបណ្តាលជាដើម។

ទ​ន្ទឹម​នឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ ភាគីទាំងពីរក៏បាន​ផ្លាស់ប្តូរមតិ​លើបញ្ហាតំបន់​ និងអន្តរជាតិ​ដែលមាន​ការយក​ចិត្តទុក​ដាក់ដូចគ្នា​។ ភាគីទាំងពីរ​បានអះអាង​គាំទ្រគ្នាទៅ​វិញ​ទៅមក​លើបណ្តា​​វេទិកា​តំបន់​និ​ង​អន្តរជាតិ ជាពិសេសគឺអង្គការស​ហប្រជាជាតិ អាស៊ាននិងវេទិកានា​នាដឹកនាំដោយ​អាស៊ាន ជាពិសេស​មាន​គោល​ជំហ​រួម​ក្នុង​បញ្ហា​សមុទ្រ​ខាង​កើត​និង​សហប្រតិបត្តិ​ការ​យ៉ាង​ស្អិត​រមូត​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​។


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove

 បន្ទាប់ពីពិធីទទួល​​ស្វាគមន៍និងជួបពិភាក្សា​ ប្រធានរដ្ឋវៀតណាមលោក​ Tran Dai Quang​ និង​ទេសាភិបាល​អូស្ត្រាលី ​លោក Peter Cosgrove ​បានអញ្ជើញជាអធិបតីសន្និ​សីទកាសែត​ ជូនដំណឹង​នូវលទ្ធផល​នៃជំនួប​ពិភាក្សា។​

នៅក្នុង​សន្និសីទកាសែត ប្រធានរដ្ឋវៀតណាម ​លោក Tran Dai Quang បានអះអាង ​គោរពទំនាក់ទំន​ងមិត្តភាព កិច្ច​សហប្រតិបត្តិ​ការរវាងវៀត​ណាម ជាមួយ​អូស្ត្រាលី​ព្រមទាំង​សម្តែអនូវ​ការពេញ​ចិត្ត ចំពោះ​ការអភិវឌ្ឍគួរ​ឲ្យកត់​សម្គាល់​នៃទំនាក់​ទំនងលើគ្រប់វិស័យរ​វាងប្រទេសទាំងពីរ។ លោក Tran ​Dai Quang អញ្ជើញ​មាន​ប្រសាសន៍​ថា៖ “ភាគីទាំងពីរ​នឹងពិនិត្យមត់​ចត់​លើរបាំង​ពាណិជ្ជកម្ម​ទាំងអស់​ ដែលជះ​ឥទ្ធិពល​ដល់មុខ​ទំនិញ​នាំ​ចេញរបស់​គ្នាទៅវិញទៅមកនិងមានគោលនយោបា​យលើកទឹកចិ​ត្ត​ ជួយឧប​ត្ថម្ភសហគ្រាស​នៃ​ប្រ​ទេស​​ទាំងពីរធ្វើការ​បណ្តាក់ ទុនបង្កើតឡើងជំហានលោតផ្លោះនាពេលខា​ងមុខ។ វៀតណាម​វាយ​តម្លៃខ្ពស់​ចំពោះ​ការ​ប​ន្ត​ផ្តល់អាទិភាព ODA សម្រាប់វៀយណាមរបស់អូ​ស្ត្រាលីផងដែរ”​។


ថ្នាក់ដឹកនាំទាំងពីរអនុវត្តកិច្ចពិភាក្សា

រីឯខ្លួនវិញ ទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove បានសម្តែងក្តីសោមនស្សរីករាយ ដែល​បាន​មក​បំពេញ​ទស្សនកិច្ចនៅវៀតណាមចំទៅនឹងឱកាស នៃប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវា​បង្កើត​ទំនាក់​ទំនង​ការ​ទូតនិងឈានដល់កសាងទំនាក់ទំនងទ្វេភាគីយ៉ាងទូលំទូលាយជាង។

ទេសាភិបាល​អូស្ត្រាលីក៏​បានអះអាងថា អូស្ត្រាលីមានមោទនៈយ៉ាងក្រៃលែង​ពេលមានវៀត ណាមជា​មិត្ត ជាដៃគូជិតស្និទ្ធិ រួមដៃគ្នា ដើម្បីសន្តិភាពនិងវិបុលភាពរបស់ប្រទេសទាំងពីរ របស់​តំបន់​និង​ពិភពលោក​ទាំងមូល។

នៅក្នុង​ព្រឹកថ្ងៃដដែល​ ទេសាភិបាលអូស្ត្រាលី លោ​ក Peter Cosgrove បានអញ្ជើញ​ទៅដាក់​កម្រង់​ផ្កានៅ​ស្តូប​រំលឹក​វិញ្ញាណក្ខ័ន្ធ​យុទ្ធជនពលី និងចូលប្រាំងក​ម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិ​ញផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ