30/09/2015 09:37 GMT+7 Email Print Like 0

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក


ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិក

ថ្លែងមតិ​ក្នុងជំនួបសន្ទនាគោលនយោបាយ ស្តីពីទំនាក់​ទំនងវៀត​ណាម​ អាមេរិក ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី២០​ នៃទិវាបង្កើតទំនាក់ទំនង រវាងប្រទេសទាំងពីរ​នារសៀល​ថ្ងៃ​ទី​២៨ខែកញ្ញាឆ្នាំ២០១៥ ​នៅ​ទីស្នាក់​ការ​សមាគម​​អាស៊ី​​ក្រុង​ញូវ​​យ៉ក លោក​ប្រធាន​រដ្ឋវៀត​ណាម Truong Tan Sang បាន​សង្កត់​ធ្ងន់​ថា ផល​ប្រយោជ​ន៍​សារវ័ន្ត ដែល​ភាគីទាំង​ពីរចែករំលែក​ជាមូល​ហេតុ និងកម្លាំងច​លករ​សម្រាប់ជួយប្រទេសទាំងពីរ ឆ្លងផុត​អតីត​កាល​នៃ​សង្គ្រាម និងរាល់ការ ខ្វែងគំនិត ដើម្បីក្លាយ​ទៅជាដៃគូលើ​គ្រប់​វិស័យ​របស់​គ្នា។ ដើម្បី​ជាក់​ស្តែងឧបនីយកម្ម​និង​ធ្វើឲ្យ​ស៊ីជម្រៅនូវ​ទំនាក់​ទំនងដៃ​គូលើគ្រប់​វិស័យ រវាងវៀតណាម​ជាមួយ​អាមេរិក លោក Truong Tan Sang បានចាត់​ទុកថា ភាគីទាំងពីរ​គប្បី​រួមគ្នា អនុវត្តយ៉ាងសកម្មសេចក្តីថ្លែងការណ៍​រួម ស្តីពី​ទស្សន​វិស័យ​រួម​វៀតណាម អាមេរិក និងសេចក្តីថ្លែងការណ៍ ស្តីពីដៃគូ​លើគ្រប់វិស័យ វៀត​ណាម-អាមេរិក។ ក្នុង​នោះ​កសាង​ជំនឿ​ជាក់ ជាពិសេសគឺទំនុកទុកចិត្តនយោបាយ។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាម ក៏បានឆ្លើយសំនួរជាច្រើនរបស់​មន្ត្រី អ្នក​ប្រាជ្ញ និង​តំណាង​អង្គភាព​​អាជីវកម្ម​អាមេរិក ស្តីពីយថាទស្សន៍​អភិវឌ្ឍន៍​របស់​វៀតណាម ​សក្តានុភាព​និង​ឱកាស​ចំពោះ​វៀតណាម​ពេល​ដែល​ចូលរួម​ចរចា​លើកិច្ច​ព្រមព្រៀងដៃគូ អន្តរប៉ាស៊ីហ្វិក TPP បញ្ហាដោះ​ស្រាយជំលោះ ឬទប់​ទល់​ជាមួយ​បំរ៉ែ​បំរួល​អាកាសធាតុ និងសិទ្ធិមនុស្សជាដើម៕តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ