11/05/2017 10:06 GMT+7 Email Print Like 0

ធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងចិន


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

ស្តីពីយថាទស្សន៍សហប្រតិបត្តិការវៀតណាម-ចិន លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោកនិងតំបន់មានបម្រែបម្រួលយ៉ាងឆាប់រហ័សនោះ ការពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនគឺសមស្របទៅនឹងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិទាំងពីរ ប្រជាជនទាំងពីរនិងមានផលប្រយោជន៍សម្រាប់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោកទៀត​ផង​។

លោក Tran Dai Quang បានឲ្យដឹងថែមទៀតថា  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិនលើកនេះ លោកនឹងរួមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping និងថ្នាក់ដឹកនាំមួយចំនួនរបស់របស់បក្សនិងរដ្ឋ​ចិន ធ្វើការពិភាក្សាលើ ទិសដៅនិងវិធានការសំដៅបង្កើនការជឿទុកចិត្តគ្នា ពង្រឹងចំណងមិត្តភាពប្រពៃណី វៀតណាម-ចិន ជាពិសេសធ្វើឲ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ។ ស្តី​ពី​វេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ” លោក Tran Dai Quang សង្កត់ធ្ងន់ថា វៀតណាមគាំទ្ររាល់គំនិតថ្មី និងការខិតខំបង្កើនការចងសម្ព័ន្ធសេដ្ឋកិច្ច តភ្ជាប់តំបន់ដើម្បីផលប្រយោជន៍រួមរបស់ ប្រទេសនានាក្នុងតំបន់ ព្រមទាំងរំពឹងទុកថា វេទិកានេះនឹងបើកចេញឱកាសសហប្រតិបត្តិការ តភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសនានាក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ