19/01/2016 09:31 GMT+7 Email Print Like 0

ធ្វើសមាហរណកម្មអាស៊ានលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈឱកាសនិងការសាកល្បង


ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈdangcongsan.vn)

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានបណ្តុះ​បណ្តាលវិជ្ជាជីវៈ នៃក្រសួង​ការងារ យុទ្ធជន​ពិការ និងសង្គមកិច្ចវៀតណាម បាន​រៀប​ចំសិក្ខាសាលា ស្តីអំពី ធ្វើ​សមាហរណកម្ម​អាស៊ាន​លើ​វិស័យ​បណ្តុះបណ្តាល វិជ្ជាជីវៈ​​ឱកាស​និង​ការសាកល្បង។ សិក្ខាសាលា​នេះ បានកំណត់ថា នាថ្ងៃទី៣១​ខែ​ធ្នូឆ្នាំ២០១៥ សមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ័ (អាស៊ាន)បានបង្កើតឡើង​សហ​គមន៍​មួយ “ឯកភាពក្នុងភាពពហុបែប” ដោយ​សសរ​ទ្រង់​ចំ​នួន៣ នោះគឺ​សហគមន៍នយោបាយ-សន្តិសុខ (APSC) សហគមន៍សេដ្ឋកិច្ច (​AEC) និង សហគមន៍​វប្បធម៌​-សង្គម(ASCC) ។ សហគមន៍អាស៊ានបានចាប់​បដិសន្ធិ ពោល គឺវិស័យបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក៏ដូច​ជា​វិស័យ​មួយ​ចំនួនទៀត នៅវៀតណាម​នឹង ជួបទៅនឹងឱកាសងាយស្រួលជាច្រើន ប៉ុន្តែ​ក៏​ត្រូវ​ប្រឈម​មុខ​និង​ការ​សាក​ល្បង​មិនតិច​ឡើយ។ ដោយហេតុនេះ តំណាងចូលរួមសិក្ខាសាលា បានចាត់​ទុក​ថា ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​សមាហរ​ណកម្ម​ វៀត​ណាមត្រូវបណ្តុះ​បណ្តាលប្រភពធនធាន​មនុស្ស ប្រកបដោយសមត្ថភាពខ្ពស់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ