24/06/2016 10:11 GMT+7 Email Print Like 0

ធ្វើសមាហរណកម្មអន្តរជាតិ-ចូលរួមកិច្ច​ព្រមព្រៀង FTA ជំនាន់​ថ្មីបើកចេញ​បរិយា​កាស​អភិវឌ្ឍន៍​សម្រាប់​ខឿន​សេដ្ឋកិច្ច​


ទិដ្ឋភាពនៃជំនួប

ធ្វើសមាហរណកម្មអន្តរជាតិ ​និងចូលរួមកិច្ចព្រមព្រៀងFTA ជំនាន់​ថ្មីបើក​ចេញ​បរិយាកាស​អភិវឌ្ឍន៍​សម្រាប់​ខឿន​សេដ្ឋកិច្ច​នៅវៀតណាម។ ប្រធាន​រដ្ឋវៀតណាម លោក Tran Dai Quang បានអះអាង ដូច្នះ​នៅក្នុង​ការជំនួប​ស្វាគមន៍​តំណាង​អង្គភាពអាជីវកម្ម និងអាជីវករដែលចូលរួមវេទិការ “អង្គភាព​អាជីវកម្មវៀត​ណាម ការ​ផ្សាភ្ជាប់​ និងធ្វើសមាហរណកម្មក្នុងយុគសម័យ FTA ជំនាន់ថ្មី” នៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។ លោក Tran Dai Quang បានលើកច្បាស់ថា ម្ចាស់ការធ្វើ​សមាហរណកម្ម និងសហប្រតិបត្តិការ​អន្តរជាតិ ជាទិស​ដៅយុទ្ធសាស្រ្តដ៏​ធំមួយ របស់ បក្ស និងរដ្ឋ សំដៅ​អនុវ​ត្ត​ប្រកបដោយ​ជោគជ័យ​នូវភារកិច្ច​កសាង​និង​ការ​ពារ​មាតុ​ប្រទេស។ លោក Tran Dai Quang បានលើកច្បាស់ថា ភារកិច្ចចំពោះមុខ​សម្រាប់​សហគមន៍​អង្គភាព​អាជីវកម្ម អាជីវករវៀតណាមគឺធ្ងន់​ធ្ងនរ​ណាស់ ដែល​ទាម​ទារ​ឲ្យត្រូវ​បន្តការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព​នូវសេចក្តី​សម្រេចចិត្ត​សារាចរ របស់​បក្សនិង​រដ្ឋអំពី​ការធ្វើ​សមាហរណកម្ម​អន្តរជាតិ។ លោក​មាន​ប្រសាន៍​ថា៖

“ម្ចាស់ការកសាងនិងអនុវត្ត រាល់វិធានការការពារផលប្រយោជន៍ស្របច្បាប់របស់រដ្ឋ អង្គភាព​អាជីវកម្មនិ​ងអ្នក​ប្រើប្រាស់ក្នុង​ប្រទេស ជម្រុញ​ការចូលរួមចូល​ក្នុង យន្ត​ការពាណិជ្ជកម្ម ហិរញ្ញវត្ថុ - រូបិយ​ប័ណ្ណ​តំបន់​និង​សកល​លោក​។ រួមជា​មួយគ្នា នោះ​ត្រូវកសាងជួរអាជីវករ មានស្មារតីជាតិ មានការទទួលខុសត្រូវចំពោះសង្គម មាន​សមត្ថភាព​ពេញលេញ និងខំប្រឹងប្រែងមានពាណិជ្ជសញ្ញាកម្រិតតំបន់ និងឈាន​ដល់បោះ​ជំហាន​ទៅកាន់​ពិភព​លោក”​។

​លោក Tran Dai Quang បានសំណូមពរឲ្យក្រសួងស្ថាប័ននានា បន្តផ្តល់ព័ត៌​មាន ជាពិសេស​គឺព័ត៌មាន​ព្យាករណ៍​សម្រាប់​អង្គភាពអាជីវកម្ម ជួយ​អង្គភាព​អាជីវកម្មស្វែងរកទីផ្សារ ដើម្បី​សហគមន៍អង្គភាព​អាជីវកម្ម អាជីវករ​វៀត​ណាម បន្ត​ពង្រីកតួនាទីជួរ​មុខ​ក្នុងការ​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​​អន្តរជាតិ សក្តិសម​ជា​កម្លាំង​ចលក​រ​សំខាន់​ក្នុងបុព្វហេតុកសាង ផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍​ប្រទេស​ជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ