29/01/2015 14:13 GMT+7 Email Print Like 0

ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីធានាសិទ្ធិជាសារវ័ន្តរបស់ប្រជាជន


ធ្វើវិសោធនកម្មក្រមច្បាប់រដ្ឋប្បវេណីដើម្បីធានាសិទ្ធិជាសារវ័ន្តរបស់ប្រជាជន

នាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០១៥ គេ​ហទំព័រ​អេឡិកត្រនិក​របស់​រដ្ឋាភិបាល​វៀតណាម​បាន​រៀប​ចំជំ​​នួប​ពិភាក្សា​ Online ដោយប្រធានបទ៖ ធ្វើ​វិសោធន​កម្ម​ក្រម​ច្បាប់​រដ្ឋប្ប​វេណី​ដើម្បី​បំបេញ​តម្រូ​វកា​រ​​អភិវឌ្ឍន៍​របស់​ប្រទេស​​ជាតិ។ នៅទី​នេះ បណ្ដាដំ​ណាងបាន​ផ្លាស់ប្តូរ​មតិ បំភ្លឺ​រាល់ភាព​ចាំបាច់ ទិស​​​​ដៅ គោល​ការណ៍ការ​នៃ​ការ​ធ្វើវិសោធន​កម្មក្រមច្បាប់​រដ្ឋប្បវេណី បណ្ដា​ចំណុច​ថ្មីជាសារវ័ន្ត​នៃ​ពង្រាង​​ក្រមច្បាប់​រដ្ឋប្បវេណី​(ធ្វើវិសោធនកម្ម) ដែលទើប​នឹងបាននាំចេញ​យកមតិ​ប្រជាជន។ តាម​​​លោក Duong​ Dang​ Hue ប្រធាន​នា​យក​ច្បាប់រដ្ឋ​ប្បវេណី-សេដ្ឋ​កិច្ចនៃ​ក្រសួង​យុត្តិធម៌ វិភា​គថា​៖ “ក្រមច្បាប់​រដ្ឋ​ប្ប​វេណី​ត្រូវ​ប្រកាស​សំ​រាប់​ប្រជាជន​គ្រប់រូបដឹង។ យើង​ទទួល​បទ​ពិសោធន៍​ពីប្រ​ទេស​​​ជឿន​លឿនផ្សេង​ៗ។ ក្រម​ច្បាប់រដ្ឋប្ប​វេណីត្រូវ​ជាក់​​ស្ដែង​ភាវូបនីយកម្ម​រដ្ឋធម្មនុញ្ញ និង​បង្កើត​​យន្ត​ការ​ដើម្បី​អនុវត្ត​សិទ្ធិទាំង​ឡាយ​ដែល​បាន​រដ្ឋធម្មនុញ្ញ​កំណត់៕​”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ