27/10/2015 09:36 GMT+7 Email Print Like 0

ធ្វើវិសោធនកម្មក្រមច្បាប់ព្រហ្មទណ្ឌដើម្បីធានាការត្រឹមត្រូវ សមភាព


រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong

នេះគឺជាការអះ​អាងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha​ Hung Cuong នៅក្នុងនាទី៖ ប្រជា​ជន​សួរ រដ្ឋ​មន្ត្រី​ឆ្លើយ នាថ្ងៃទី២៥ខែតុលាឆ្នាំ២០១៥​។ ក្រមច្បាប់​​ព្រហ្មទណ្ឌជា​ច្បាប់មួយក្នុង​ចំណោម​ច្បាប់​សំខាន់ៗ ជះ​ឥទ្ធិពល​ជាច្រើន ចំពោះ​សង្គម។ អនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា​នាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល បានចេញ​ផ្សាយផែនការ របស់រដ្ឋាភិបាល ស្ដីអំពីការរៀប​ចំយក​មតិប្រជា​ជន ចំពោះ​សេចក្ដី​ព្រាង​ក្រម​ច្បាប់​ព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម)។ រយៈពេលយកមតិប្រជាជន​គឺចាប់ពីថ្ងៃទី១៥ខែកក្កដា ដល់ថ្ងៃ​ទី១៤ ខែ​កញ្ញា​ឆ្នាំ២០១៥។ តាម​របាយការណ៍នានា មានមតិចំនួន៧លាននាក់របស់ប្រជាជនចូលរួមផ្តល់មតិ។ រដ្ឋមន្ត្រី លោក​ Ha Hung Cuong បានលើកច្បាស់ថា៖ ការធ្វើវិសោធនកម្ម​ក្រមច្បាប់​ព្រហ្មទណ្ឌ​នេះ បាន​ធានា​អនុវត្ត​គ្រប់​គ្រាន់​សិទ្ធិរបស់​មនុស្ស សិទ្ធិនិងកាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ដែលបានរដ្ឋធម្មនុញ្ញកត់សម្គាល់។ លោក Ha Hung Cuong ក៏​បានសង្កត់ធ្ងន់ថា៖ សេចក្ដីព្រាងក្រមច្បាប់​ព្រហ្មទណ្ឌមានបទបញ្ញាត្តិ​តឹង​រឹងជាង​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​បក្ស រដ្ឋ ក្នុងការបង្ការប្រឆាំងបទល្មើសរំលោភច្បាប់​ និងអំពើពុករលួយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ