17/09/2015 09:13 GMT+7 Email Print Like 0

ធ្វើបច្ចុប្បន្នកម្មព័ត៌មានស្ដីពីសហគមន៍សេដ្ឋកិច្ចអាស៊ានសំរាប់ស្ថាប័នសារព័ត៌មាន​នៃខេត្តក្រុងភាគខាងត្បូង


ទិដ្ឋភាពនៃសន្និសីទ

នាថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៥ នៅទី​ក្រុង​ហូជីមិញ ភាគ​ខាង​ត្បូងវៀត​ណាម បាន​ប្រព្រឹត្ត​ទៅ​សន្និសីទ​សំដៅ​ផ្គត់​ផ្គង់​ព័ត៌មាន ស្ដីពីសហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC)​សំរាប់​ស្ថាប័ន​សារព័ត៌​មាន​និង​ក្រុម​ហ៊ុន​ទូរ​គមនាគមន៍​ នៃខេត្តក្រុង​ចំនួន​២២​នៅ​ភាគ​ខាង​ត្បូង។ ថ្លែងមតិ​នៅទី​នេះ លោក Luong Hoang Thai ប្រធាន​នាយក​ដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម​ឆ្លងដែន នៃក្រសួង​ឧស្សាហពាណិជ្ជកម្ម វៀត​ណាម​បាន​ឲ្យដឹង​ថា ចូល​រួម AEC វៀត​ណាម​ ស្ថិតនៅក្នុង​ក្រុម៤​ប្រទេស ដែល​ទទួលបាន​អាទិភាព​ច្រើន​ជាង​ក្រុម៦ប្រទេស​អាស៊ាន​សេស​សល់​ ដោយមាន​ឱកាស​រួម​ជាមួយ​អាស៊ាន​សមាហរណកម្ម ​យ៉ាងស៊ីជំរៅថែម​ទៀត​ទៅក្នុង​ខឿន សេដ្ឋកិច្ច​ផ្សេងៗ​នៅ​តំបន់​អាស៊ីខាង​កើត។ ទន្ទឹមនឹង​នោះ AEC នឹង​រួមចំណែក ជំរុញ​ការកែលំអរ​ដំណើរ​ការ​ផ្លាស់​ប្ដូរ​ថ្មី នៃសេដ្ឋកិច្ច​វៀតណាម ឲ្យកា្លយទៅជាខឿន​សេដ្ឋកិច្ច​ទីផ្សារ​តាមទិស​ឧស្សាហូប​នីយកម្ម ទំនើប​ភាវូបនីយកម្ម​ទៀត​ផង។ ការធ្វើបច្ចុប្បន្ន កម្មព័ត៌មាន​ អំពី​AEC នឹង​រួម​ចំណែក​លើក​កំពស់​ការ​យល់​ដឹង​របស់​អ្នក​កាសែត តាម​នោះឆ្លុះ​បញ្ចាំង​និង​ឃោសនា អប់រំព័ត៌មានយ៉ាង​ត្រឹមត្រូវ គ្រាប់​គ្រាន់​និង​ទាន់​ពេលវេលា​ទៅដល់ប្រ​ជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ