12/09/2016 09:39 GMT+7 Email Print Like 0

“ធ្វើដំណើរ” ទៅកាន់ភពអរូបីយ៍

ជា​​លើ​ដំបូង ពិធី​អញ្ជើញ​វិញ្ញាណមក​សណ្ឋិត (ស្រ​ដៀង​ពិធីតំឡើង​អារក្ស​អ្នកតា​ខ្មែរ) ក្នុង​ជំនឿ “គោរ​ព​ព្រះម៉ែថែ​រក្សា​នៅ​តំបន់​ទាំង​បួន”  របស់​ជនជាតិ​វៀត​ណាម បាន​សម្តែង​ឡើង​យ៉ាង​ប្រណិត​ អស្ចារ្យ​ និង​រក្សាបាន​សភាព​ដើម ពេល​សម្តែង​នៅលើ​សាល​ល្ខោន​កម្មករ (លេ​ខ​៤២ ត្រាង​តៀន - Trang Tien, ខណ្ឌ​ហ្វាង​គិម - Hoa Kiem, ក្រុង​ហាណូយ​)។ ពីធី​សម្តែង​បាន​ប្រៀប​ដូច​ជានាំ​ភ្ញៀវ​ទេសចរណ៍ “ធ្វើ​ដំណើរ​” ទៅកាន់​ភព​អរូបីយ៍​។

តាមសាស្រ្តាចារ្យ ង៉ោ​ឌឹកធិញ (Ngo Duc Thinh) អ្នកឯក​ទេសឈានមុខ​ពីសាសនា​ព្រះម៉ែ មាន​បញ្ហា​បួន​ដែល​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍​។ មួយ គឺ​សាសនាព្រះម៉ែចាត់​ទុក​ធម្មជាតិ​ជាអ្នក​ម្តាយ​ហើយ​គោរព​។ ពីរ គឺសាសនា​ព្រះម៉ែនាំ​មក​ជូនមនុស្ស​ដែល​រស់នៅលើ​លោកមាន​បីប្រ​ការ​៖ សំណាង លាភ និង​អាយុ។ បី គឺ​សាសនា​ព្រះម៉ែ បង្ហាញ​ពីលក្ខណៈ​ស្នេហា​ជាតិ​និយម បាន​អរូបីយូប​នីយកម្ម ជំនឿរៀងៗ​ខ្លួន​។ បួន គឺសា​ស​នា​ព្រះម៉ែ​ជាជំ​នឿព​ហុ​វ​ប្បធម៌​មួយ​បែប​។

ក្នុង​​ចំណោម​អាទិទេព​ទាំង​៥០​អង្គ ដែល​សាសនាព្រះ​ម៉ែគោ​រព ក្នុង​នោះអាទិទេព​ជាជន​ជាតិ​ភាគ​តិច​ជាង​រាប់សិប​អង្គ​ទៅហើយ​។ ក្នុ​ងសាសនាព្រះ​​ម៉ែមិន​​បែងចែកជន​ជាតិ ភា​គច្រើនក៏​ដូចភាគ​តិច សមភាព ហើយ​តែង​ត្រៀម​លក្ខណៈ​បើកទ្វារ​ទទួល​ពហុវប្បធម៌​ជានិច្ច​។ នេះ​គឺជាអត្ថន័យតែ​មួយគ​ត់ ដែល​មាន​នៅក្នុង​ជំនឿ​របស់​វៀត​ណាម ហើយ​ក៏ជាបញ្ហាទួទៅរ​បស់មនុស្ស​ជាតិ ទូទាំង​ពិភពលោក​កំពុងតែង​អំពាវ​នាវ​។ ហេតុ​ដូច​នេះ សំណុំ​បែប​បទ​ “ជំនឿគោរព​ព្រះម៉ែរបស់​ជនជាតិ​វៀត​ណាម​” បាន​ស្នើអង្គ​ការ  UNESCO ទទួល​ស្គាល់​ជាកេរ​ដំណែល​វប្បធម៌​អរូបីយ៍​តំណាង​ឲ្យមនុស្ស​ជាតិ​។



បំពាក់គ្រឿងអលង្ការឲ្យតួអង្គសណ្ឋិត។ រូបថត៖ ត្រឹនថាញយ៉ាង

ស្បែកជើងជាសម្លៀកបំពាក់សម្រាប់តួអង្គនីមួយ។ រូបថត៖ ត្រឹនថាញយ៉ាង

គ្រឿងអលង្ការដូចចញ្ចៀន កងដៃ។ល។ បម្រើសម្រាប់តួអង្គនីមួយៗ។ រូបថត៖ ត្រឹនថាញយ៉ាង

សាលល្ខោននៃឈុតសម្តែងទឺភូ (Tu Phu) (តំបន់ទាំងបួន) បានតុបតែងលើ អេក្រង់ធំ   សម្តីពោលនៃតួអង្គនីមួយៗ
បានបញ្ចាំងនិយាយទ្វេភាសា អង់គ្លេល-វៀតណាម សងខាងគឺក្រុមតន្រ្តី សម្តែងនូវទំនុកបទភ្លេង។ រូបថត៖ ឯកសារ


សិល្បករសម្តែងជាតួអង្គមានអ្នកបម្រើពីរនាក់ ជំនួយការងារផ្លាស់សម្លៀកបំពាក់ និង​តែង​ខ្លួន​ឲ្យ​អ្នក​អនុវត្ត​
ពិធីអញ្ជើញវិញ្ញាណមកសណ្ឋិត។ រូបថត៖ ឯកសារ


ឈុតសម្តែងទឺភូ (Tu Phu) (តំបន់ទាំងបួន)  បង្ហាញសាឡើងវិញពីភាពជាក់ស្តែងនិងរស់រវើក​នៃ​​ពិធី
ក្នុងតួអង្គនីមួយៗ។ រូបថត៖ ឯកសារ


លក្ខណៈអង់អាច របស់តួអង្គព្រះម៉ែដេញី (De Nhi)។ រូបថត៖ ឯកសារ

សិល្បករសម្តែងធ្វើជាព្រះម៉ែដេញី (De Nhi)។ រូបថត៖ ឯកសារ

តួអង្គលោកតាហ្វាងម៉ើយ (Hoang Muoi)។ រូបថត៖ ឯកសារ

សិល្បករសម្តែងធ្វើជាតួអង្គទេពធីតាកូប៊ែ (Co Be)។ រូបថត៖ ត្រឹនថាញយ៉ាង

អ្នកបម្រើត្រៀមបម្រុងគ្រឿងសំណែនសម្រាប់ធ្វើពិធីឲ្យតួអង្គទេពធីតាកូប៊ែ (Co Be)។ រូបថត៖ ឯកសារ

តួអង្គទេពធីតាកូប៊ែ (Co Be) បង្ហាញពីភាពសប្បាយរីករាយ។ រួបថត៖ ឯកសារ

ប្រព័ន្ធគ្រឿងបរិក្ខារបូជា បានរៀបដាក់ដូចជាស្នាដៃសិល្បៈមួយ នៅលើជាន់ទីមួយ ជាទីកន្លែងរៀបចំឈុតសម្តែង។ គ្រឿងបរិក្ខារបូជាជាចំណែកមួយមិនអាចខ្វះបាន នៅក្នុងពិធីអញ្ជើញវិញ្ញាណមកសណ្ឋិត លក្ខណៈពិសេសនៃវប្បធម៌សាសនាព្រះម៉ែ នេះក៏ជាលក្ខណៈមួយក្នុងចំណោមលក្ខណៈអស្ចារ្យរបស់វប្បធម៌ប្រជាប្រិយវៀតណាម។ រូបថត៖ ត្រឹនថាញយ៉ាង

ឈុតសម្តែង (Tu Phu) (តំបន់ទាំងបួន) សម្តែង១២ថ្ងៃក្នុងមួយខែ និងបាន​អ្នកទស្សនាក្នុង​និងក្រៅប្រទេស​ជាច្រើន​
យកចិត្តទុកដាក់ខ្លាំង។ រូបថត៖ ត្រឹនថាញយ៉ាង


ភ្ញៀវទេសចរណ៍បរទេសមានចំណាប់អារម្មណ៍ជាមួយឈុតប្រទានលាភក្នុងកម្មវិធី។ រូបថត៖ ត្រឹនថាញយ៉ាង

“ទឺភូ (Tu Phu) (តំបន់​ទាំង​​បួន)” ជាគំ​និត​យល់​ដឹង​​របស់​ជន​ជាតិ​វៀត​ណាម ពី​សកល​អវកាស​ដំបូង បា​នបែងចែក​ជា៤​តំ​បន់ ដោយ​ព្រះ​ម៉ែ​ទាំង​​​បួន​ព្រះ​អង្គជា​អ្នក​គ្រប់​​​គ្រង នេះ​គឺព្រះ​ម៉ែ​ថឿង​​​ធៀន (Thuong Thien) គ្រប់​​គ្រង​តំបន់​ម៉ែឃ​ ព្រះម៉ែ​ថឿង​ង៉ាន(Thuong Ngan) គ្រប់​គ្រង​​​​តំបន់​ព្រៃភ្នំ​ ព្រះ​ម៉ែ​នាង​​​ហឹង គ្រប់​គ្រងវាល​ទំនាប​ ព្រះ​ម៉ែធ្វ័យ (Thoai) គ្រប់​គ្រង​​​ខាង​ព្រែ​ក​​ទន្លេ​។

ដោយសារ​អត្ថន័យ​មនុស្សជាតិ​ដ៏ជ្រាវ​ជ្រៅពិ​សេស​នេះ ពេល​ឈុត​សម្តែង​ “ទឺភូ (Tu Phu​) (តំបន់​ទាំង​បួន)​” សម្តែង​លើសាល​ល្ខោន បាន​ទាក់​ទាញ​ការ​យកចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស របស់​អ្នក​ទស្សនា​នៅក្នុង​នឹង​ក្រៅ​ប្រទេស​រាប់ពាន់​នាក់​។ ជាពិសេ​សក្នុង​អំឡុង​៦ខែ​ចុះសម្តែង​ ទឺ​ភូ (Tu Phu) (តំបន់​ទាំង​បួន) មាន​កិត្តិយសទទួល​ឯក​អគ្គរដ្ឋ​ទូត អនុពន្ធ​​វប្បធម៌មក​ពីប្រទេស​បារាំង​ អ៊ីតាលី ហុង​គ្រី កាណាដា​ អង្គការ​ Unicef​ ជាដើម​។

ក្នុង​ពិធីអញ្ជើញវិញ្ញាណមកសណ្ឋិត​រូបប្រជាប្រិយ មាន​ទាំងអស់​៣៦​អង្គ។ ប៉ុន្តែ​ដោយ​​សារភាព​ខ្វះខាត់​នៃសាល​ល្ខោន ក​ម្មវិធី ទឺ​ភូ (Tu Phu) (តំបន់​ទាំងបួន) បាន​​ជ្រើស​រើស​បីតួអង្គ​គំរូសម​ស្រប​​​នឹង​ទាំង​បីភាគ ​យកមក​សម្តែង​៖​ សម្តែ​​ងតួអង្គ​ព្រះ​ម៉ែដេ​ញី ​(De Nhi) (បង្ហាញ​ពីលក្ខណៈ​ស្រស់ស្អាត​ ពិសេស ​នៃសម្លៀក​បំពាក់​​របស់ជន​ជាតិវៀតណា​ម)​ តួអង្គ​លោកតាហ្វាង​ម៉ើយ (Hoang Muoi)​ (បង្ហាញ​ពីកម្លាំង​ពលំ ស្មារតី ទឹក​ចិត្តស្រឡាញ់​ប្រទេសជាតិ​របស់ជនជា​តិវៀត​ណាម​​) តួអង្គ​កូប៊ែ (Co Be) (បង្ហាញ​ពីលក្ខណៈ​ចរិតស្លូត​ត្រង់បរិសុទ្ធ​ឥត​សៅ​ហ្ម​ង ស្រ​ឡាញ់​​ជីវភាព​រស់​នៅ)។​

បីភាគ​នៃ ”ទឺភូ (Tu Phu) (តំបន់ទាំងបួន)” ប្រព្រឹត្តទៅតៗគ្នា ក្បោះ​ក្បាយ ជា​មួយ​​​ការបង្វែ​ឆាក​សម្តែង​ដ៏ប៉ិន​ប្រសប់  មិន​ធ្វើឲ្យអ្នកទស្សនា​ខូចអារម្មណ៍ ហើយ​បែង​ចែកខ្លឹម​សារនៃកម្រង​សម្តែងបាន​ដាក់​ស្រឡះ​ពីគ្នា។ ដើម្បី​សម្រេច​បាន​​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង ទម្រង់​រូបភាពរូបគំនូ​របូជាបូរាណ​បានបញ្ចាំង​អម​តាម នៅលើវិដី​អូ ធ្វើជា​កាយ​វិការ​​វិញ្ញាណ​​សណ្ឋិត​ចូលអ្នក​សម្តែង មា​នភាពពោរពេញ​ទៅដោយមនោសញ្ចេត​នា ធ្វើឲ្យ​អ្នកទ​ស្សនាកាន់​តែស្អិត​ជក់​អារម្មណ៍ ​៕

 



 ខែមិនាឆ្នាំ២០១៥ ទទួល​បាន​ការ​យល់​ព្រម​របស់​នាយក​រដ្ឋ​មន្រ្តី​រដ្ឋាភិបាល​វៀត​ណាម​បាន​ផ្ញើ​សំណុំ​បែប​បទ “គោ​រព​ជំនឿបូជា​ព្រះម៉ែ​របស់ជន​ជាតិ​វៀត​ណាម” ដល់​អង្គ​ការ UNESCO ស្នើ​បញ្ចូល​ជាកេរ​ដំណែល​វប្បធម៌​អរូបីយ៍​តំណាង​មនុស្ស​ជាតិ។ សំណុំ​បែបបទ​នឹង​បាន UNESCO ពិនិត្យ​វាយ​តម្លៃ​នៅ​ខែធ្នូ​ឆ្នាំ​២០១៦​៕

 

អត្ថបទ៖ ថាវវី      រូបថត៖ ត្រឹនថាញយ៉ាង និង ឯកសារ


បណ្តាអត្ថបទបានផ្សាយ