24/01/2018 11:13 GMT+7 Email Print Like 0

ធ្វើដំណើរបណ្តោយប្រទេសវៀតណាម តាមផ្លូវដែក។

នា​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៨៨៥ ជើង​រថភ្លើង​ដំបូង ចេញដំណើរពី​ស្ថានីយ៍រថភ្លើង​សាយហ្គន (Sai Gon) ឆ្លង​កាត់​ទន្លេ​វ៉ាម​កោ​ដុង (Vam Co Dong) ​នៅ​កំពង់ផែ បេន​លឹក (Ben Luc) ដោយសាឡង ហើយ​មកដល់​ស្ថានីយ៍​ចុង​ក្រោយ​បង្អស់ នៅ​កណ្តាល​ទីក្រុង​មីថោ (My Tho) ដែល​គូស​ចំណាំ​នូវ​ការបង្កើត​​​​ផ្នែក​ផ្លូវ​ដែក​វៀតណាម។ នៅពេល​នោះ ប្រទេស​វៀតណាមយ៉ាង​ហោសណាស់​​​​​ក្នុង​ចំណោម​បណ្តាប្រទេស​ មាន​ប្រព័ន្ធ​ផ្លូវ​ដែក​ទំនើប។ បន្ទាប់ពី ១៣២ ឆ្នាំ​អភិវឌ្ឍន៍ ប្រព័ន្ធ​ផ្លូវដែក​​នៃ​​ប្រទេស​វៀតណាម​​មាន​ប្រវែង ២៦០០ គីឡូម៉ែត្រ ដែល​តភ្ជាប់​​បណ្តា​តំបន់​ប្រជាជន មជ្ឈមណ្ឌល​វប្បធម៌​ កសិកម្ម ​និងឧស្សាហកម្ម​ ចាប់ពី​ខាង​ជើង​ដល់​ខាង​ត្បូង។ តំលៃ​​ដឹក​ជញ្ជូន​ទាប សុវត្ថិភាព​ខ្ពស់ ជិតស្និទ្ធ​នឹង​បរិស្ថាន ​ប្រើប្រាស់​ថាមពល​​និង​ធនធាន​ដីយ៉ាងតិច ទាំង​កក្តាដែល​ពោល​ខាង​លើនោះ​គឺ​គុណសម្បត្តិ​ដ៏លេចធ្លោ​របស់​​ផ្លូវដែក។

កង់​រថភ្លើងផ្តល់​ក្តី​បំណង​ប្រាថ្នានូវ “ផ្លាស់​ប្តូរ​ថ្មី”

“​បើសិន​យើង​​ចាត់​ទុក​​​ការ​ធ្វើ​ដំណើរ​ដោយ​រថភ្លើង ដូចជាការអាន​សៀវ​ភៅ​មួយ​ក្បាល ​​យើង​ជិះ​​រថភ្លើង​​មិនត្រឹម​តែ​​​ទៅពី​កន្លែង​ A ដល់​កន្លែង B តែប៉ុណ្ណោះ ថែមទាំង​ យើង​​អាច​គយគន់​ទេសភាព ប្រជាជន​និង​វប្បធម៌ ផង​ដែរ​”។

(ភ្ញៀវ​ទេសចរណ៍​​ ជនជាតិ​ហូឡង់​ម្នាក់ ឈ្មោះ OEP JANSSEN បាន​ចែករំលែក​ ក្នុង​ដំណើរ​ទេសចរណ៍ជាមួយ​គ្រួសារ ​ដោយ​ផ្លូវ​ដែក​វៀតណាម ក្នុង​រយៈ​ពេល​ ៧ ឆ្នាំ(តាម​កាសែត​​ តួយ​ត្រែ​ (Tuoi Tre) )។

ស្ថានដីគោក​វៀតណាម​​​ប្រវែង ​ពី​​ខាង​ជើង​ដល់​ខាង​ត្បូង បណ្តោយ​​ឆ្នេរ​សមុទ្រ​ដែល​មាន​រូបរាង អក្សរ S ហេតុនេះ​ នា​ឆ្នាំ១៩៣៦ ​ជន​ជាតិ​បារាំង​អនុវត្តបុព្វ​ហេតុធ្វើ​អាជីវកម្ម​ នៅ​ប្រទេស អាណានិគម ដោយការចាប់​ផ្តើម​កសាង​ប្រព័ន្ធផ្លូវ​ដែក​ បណ្តោយ​ប្រទេស​វៀត ណាម ដែល​​មាន​ប្រវែង​ ២៦០០ គីឡូម៉ែត្រ។ ​

ក្នុង​អំឡុងពេល​សង្គ្រាម ផ្លូវ​ដែក​​បាន​អាក់ខាន ប៉ុន្តែបាន​​ស្តារៈ​ឡើង​វិញ​ បន្ទាប់​ពី​​ប្រទេស​ជាតិ​បាន​​ឯកភាព​ទឹក​ដី​ នា​ឆ្នាំ១៩៧៥។ ផ្លូវ​ដែក​វៀតណាម​បាន​ជា​សម្រេច​បេសកកម្ម​​ប្រវត្តិសាស្ត្រ
ដ៏​ត្រចះ​ត្រចង់​ ក្នុង​សង្គ្រាម​​ការពារ​ប្រទេសជាតិ​ទាំងពីរ​​ ក៏ដូចជា​នា​សព្វថ្ងៃនេះ ​ផ្លូវដែក​​កំពុង​អភិវឌ្ឍ​និង​បំពេញ​ភារកិច្ច​ដ៏សំខាន់ៗ គឺ​​ការ​តភ្ជាប់​​​វិស័យទេស​ចរណ៍​និង​ការ​ដឹក​ជញ្ជូន​ទំនិញ ផង​ដែរ។


ដោយគុណសម្បត្តិ​នៃ​ផ្លូវ​ដែក​​​មាន​ប្រវែង​ តាម​បណ្តាយ​​​ប្រទេស​ជាតិ ចាប់ពី​ខាង​ជើង​ដល់​​ខាង​ត្បូង ខ្សែ​ផ្លូវដែក​​​ប្រវែង​បណ្តោយ​សមុទ្រ ​ស្ថិតនៅ​កណ្តាល​វាល​ស្រូវ​ទុំ ​ចំការ​​ដាំផ្លែឈើ​ស្រស់​ស្អាត​ ​ឆ្លង​កាត់ឆ្នេរសមុទ្រ​មាន​​ខ្សាច់​ពណ៌ស​និង​ទឹកសមុទ្រ​ថ្លាឆ្វង់ ទន្លេមនោរម្យ ភ្នំ​តូចធំ​​តភ្ជាប់​នឹង​​​ទីកន្លែង​​ទេសចរណ៍​វៀតណាម ដូចជា៖ ហាម​រុង (Ham Rong) (ខេត្ត​ថាញ​ហ័រ) (Thanh Hoa) បេន​ធុវ (Ben Thuy) (ខេត្ត​ងេ​អាន) (Nghe An) ​ដែវ​ង៉ាង (Deo Ngang) (ស្ថិតនៅ​​ខេត្ត​ហាទិញ (Ha Tinh) និង​ខេត្ត​ក្វាងបិញ (Quang Binh)) ឡាំងកូ (Lang Co) (ខេត្ត​ធឿ​ធៀន​ – ហ្វេ (Thua Thien Hue)) ចំណោត​ហាយវ៉ឹន (Hai Van) (ស្ថិត​នៅ​ខេត្ត​ធឿ​ធៀន​ហ្វេ (Thua Thien Hue) ខេត្ត​ដាណាំង (Da Nang)) ទូប៊ីនអគ្គីសនីប្រើខ្យល់ខ្នាតធំ (ខេត្ត​ប៊ិញ​ធួន) (Binh Thuan) សមុទ្រ​កាណា (Ca Na) (ខេត្ត​និញ​ធួន) (Binh Thuan) ឈូងសមុទ្រ វុង​រ៉ូ (Vung Ro) មុយ​ឌៀន (Mui Dien) (ខេត្តភូអៀន) (Nghe An) …


អ្នកបើកបរនិងអ្នកបំរើលើរថភ្លើង។
រូបថត៖ ឯកសារ


បុគ្គលិកបើកភ្លើងនិងជូនសញ្ញាឲ្យដឹងថា មានលក្ខណៈគ្រប់គ្រាន់សំរាប់សុវត្ថិភាព
សំដៅរថយន្តចេញដំណើរ។
រូបថត៖ តឹតសើន


បណ្តាទូររថភ្លើងទេសចរណ៍របស់ក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនផ្លូវដែកហាណូយ (Ha Noi)
ធ្វើដំណើរពីខាងជើង ដល់ខាងត្បូង ទទួលភ្ញៀវ នៅស្ថានីយ៍ហាណូយ។
រូបថត៖តឹតសើន


លោក វ៉ឌឹកគី (Vo Duc Ky) ( ប្រធានរថយន្ត SE3 ធ្វើដំណើរពីរដ្ឋធានីហាណូយ ដល់ ទីក្រុងហូជីមិញ)
ថតរូបជាមួយកុមារាម្នាក់។
រូបថត៖ តឹតសើន


ទីស្ថានទំលំទូលាយ ក្នុងទូររថភ្លើង ដែលបង្កភាពសុខស្រួលសំរាប់កុមារ។
រូបថត៖ តឹតសើន


បុគ្គលិកស្រីម្នាក់បំរើ និងចែកកាសែតដោយឥតគិតថ្លៃ ដល់ភ្ញៀវ លើរថភ្លើង។
រូបថត៖ ឯកសារ


ក្រុមហ៊ុនភាគហ៊ុនរថភ្លើង យីអាន (Di An) ទីកន្លែងគូរប្លង់ ផលិតទូររថភ្លើង តាមបច្ចេកវិទ្យា ថ្មី ។
រូបថត៖ ថុងហាយ


សាខាទូររថភ្លើងហាណូយ (Ha Noi) ចំណុះក្រុមហ៊ុនភាគហ៊ុនផ្លូវដែកហាណូយ (Ha Noi)
គឺទីកន្លែងជួសជុល រៀបចំទូរថភ្លើង។
រូបថត៖ កុងដាត


ក្រុមត្រួតពិនិត្យ ជូសជុលផ្លូវដែក - កំណាត់ឆ្លងកាត់ចំណោតហាយវ៉ឹន នៃខេត្តដាណាំង (Da Nang)។
រូបថត៖ កុងដាត

ពីស្ថានីយ៍​ហាណូយ (Ha Noi) យើង​ខ្ញុំ​បាន​រួម​ដំណើរ​ជាមួយ​ និង លោកស្រី Choloe Maxwel និងមិត្តភក្តិរបស់លោក​ស្រីដែល​មកពីប្រទេស​អូស្ត្រាលី ជិះ​រថភ្លើង​ថុង​ញ៉ឹត (Thong Nhat) មកដល់ទីក្រុង​ដាណាំង (Da Nang)​។
ហេតុ​តែ លោកស្រី Choloe Maxwel បាន​ជ្រើស​រើស​រថភ្លើង​ ពីព្រោះលោកស្រី​​បាន​អាន​ព័ត៌មាន​​ ក្នុង​កាសែត Telegraph ចុះផ្សាយនៅ​ចក្រភព​អង់គ្លេស​​បាន​ជ្រើស​តាំង៖ នេះ​គឺមួយ​ក្នុង​ចំណោមទេសចរណ៍​ចាប់ចិត្ត​បំផុត​ទាំង ​១០ លើ​ពិភពលោក​ ។

“ផ្លូវដែកពីខាងជើងដល់ខាងត្បូងគឺចំណុចសំខាន់ៗ ពីព្រោះទេសភាព វប្បធម៌និងអាកាសធាតុ សោភណ្ឌភាពបង្កប់របស់ប្រទេសវៀតណាម ដែលភ្ញៀវនឹងមើលឃើញ បើ​សិនជាជិះយន្តហោះ ពីកន្លែងនេះដល់កន្លែង​នោះ យើងមិនអាចមើលឃើញបាន​ទេ​”

(ភ្ញៀវទេសចរណ៍ជនជាតិហូឡង់ម្នាក់ ឈ្មោះ OEP JANSSEN )

(តាមកាសែត តួយត្រែ (Tuoi Tre) 

នាពេល​ព្រលឹម រថភ្លើង​​​មកដល់​ឡាំងកូ (Lang Co) (ទី​ក្រុង​ហ្វេ​) (Hue) អាកាសធាតុ​បរិសុទ្ធ​ នៅ​តំបន់​ស្រះ​ធំ​បំផុត​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ លោកស្រី​ Choloe Maxwel និង​ភ្ញៀវ​​ ជិះជើង​រថភ្លើង​នេះ បានស្រឡាំង​កាំង នៅពេល​គយគន់​ទេសភាព​មនោរម្យ​នៃ​ចំណោត​ហាយវ៉ឹន (Hai Van)។ ​

ដោយ​ចំណាប់អារម្មណ៍​ដំបូងនោះ លោកស្រី Choloe Maxwel កំពុង​សង្ឃឹម​ នៅ​ពេល​លឺ​​ការជូនដំណឹង​ ពីឧបករណ៍បំពងសំឡេង​លើរថភ្លើង ទីក្រុង​ APEC ២០១៧ ដាណាំង (Da Nang) គឺ​ទីកន្លែងកណ្តាល ដើម្បី​ធ្វើ​ដំណើរ​​ទៅកាន់​បេតិកភណ្ឌ​ពិភពលោក​ ហុយអាន (Hoi An) តំបន់​ពិសិដ្ឋមីសើន (My Son) (ខេត្ត​ក្វាងណាម) (Quang Nam)។

ក្នុង​ដំណើរ​​​ផ្សេង យើង​ខ្ញុំ​រួម​​ដំណើរ​ជាមួយ​គ្រួសារ លោក​ វ៉ឌីញ​ខាង (Vo Dinh Khang) លើ​រថភ្លើង សាយហ្គ - ញ៉ាត្រាង (Sai Gon - Nha Trang)។ ​បាន​​ឲ្យ​ដឹង​ថា៖ នេះ​គឺ​ជា​​រថភ្លើង​ "លំដាប់ផ្កា ៥" ត្រូវ​បំពាក់​បរិក្ខានិងឧបករណ៍ទំនើប។ ​មុន​ពេល​ចត​នៅ​ស្ថានីយ៍​ចុង​ក្រោយ ស្ថានីយ៍ញ៉ា​ត្រាង (Nha Trang) លោក ​ខាង (Khang) បាន​ចែក​រំលែក​ថា៖ “សង្ហារឹម​​ក្នុង​រថភ្លើង​ស្អាត ឧបករណ៍និង​បរិក្ខា​មាន​គុណភាព​​​ខ្ពស់​និង​ស្អាត។ កុមារ​របស់​គ្រួសារ​ចាប់ចិត្ត នៅពេល​ជិះ​រថភ្លើង”។

គោលដៅ​ដឹក​ជញ្ជូន​ភ្ញៀវ​​មក​ដល់​ទីកន្លែង​ទេសចរណ៍ ផ្លូវ​ដែក​វៀតណាម​យក​ចិត្តទុក​ដាក់​លើ​ការអភិវឌ្ឍន៍​បណ្តា​ខ្សែ​ផ្លូវ​ដែក​មាន​ប្រវែង​​ខ្លឺ​និង​មធ្យម ដូចជា៖ ដំណើរ​ការ​ពីរដ្ឋធានី​ហាណូយ (Ha Noi) ដល់​ខេត្ត​ឡាវ​កាយ (Lao Cai)   ពីរដ្ឋធានី​ហាណូយ (Ha Noi) ដល់ ខេត្ត​ដាណាំង (Da Nang) ទីក្រុង​សាយហ្គន (Sai Gon) – ទីក្រុងផាន​ធៀត (Phan Thiet) ទីក្រុង​សាយហ្គន (Sai Gon)   - ញ៉ាត្រាង (Nha Trang) … បណ្តា​ជើង​រថ​យន្ត​ដឹក​ជញ្ជូន​នេះ​កាន់តែ​មាន​ភ្ញៀវ​ជា​ច្រើន។ ឧទាហរណ៍​ស្ថានីយ៍ ​ញ៉ាត្រាង (Nha Trang) នៅ​ពេល​ជាប់ចរាចណ៍ ក្រុម​ហ៊ុន​ទេសចរណ៍​ជា​ច្រើន​បាន​កក់​សំបុត្រចំនួន ២០០០ សន្លឹក​សំរាប់​ជើង​រថភ្លើង​និមួយៗ ​។
 
តាម​លោក​ ដាវ​អាញ​តួន (Dao Anh Tuan) - អគ្គនាយក​ក្រុមហ៊ុន​ភាគហ៊ុន​ដឹក​ជញ្ជូនសាយហ្គន (Sai Gon)​បាន​ឲ្យ​ដឹងថា៖ ​ក្រុមហ៊ុន​​បាន​ទាក់​ទងជា​មួយ​ ១៥០ ក្រុមហ៊ុន​ទេសចរណ៍​​ ដូច្នេះ​ បរិមាណ​ភ្ញៀវ​ទេសចរណ៍​ជិះ​រថ​ភ្លើង​​កាន់ តែ​កើនឡើង​ជា​បណ្តើរៗ ។ ទន្ទឹម​នឹង​នេះ កម្មវិធី​​ចុះ​ថ្លៃ​​សំបុត្រ តាម​​ការទេសចរណ៍ ដាក់​ឲ្យ​ប្រើប្រាស់​​រថភ្លើង​​លំដាប់​ ៥ ផ្កា ​ដែល​បំពាក់​ឧបករណ៍ បរិក្ខា​ទំនើប លើក​កម្ពស់​​​ការ​បំរើ​ភ្ញៀវ ដូច្នេះ​បរិមាណភ្ញៀវ​​កាន់តែ​កើនឡើង​ ផងដែរ។


កង់​រថភ្លើង​ដឹក​ជញ្ជូន

លើ​ជើង​រថភ្លើង​ពី​ខាង​ជើង​ ដល់​ខាង​ត្បូង ​ឈ្មោះ​ថុង​ញ៉ឹត (Thong Nhat) ដូយមឿយ (Do Moi)  ដូចជាបង្ហាញ​បំណង​ប្រាថ្នា​របស់​ប្រជាជន​វៀតណាម​ ក្នុង​សម័យកាល​និមួយៗ។
​ក្នុង​ពីរសម័យ​​សង្គ្រាម​ការពារ​ប្រទេសជាតិ​ ជើង​​រថ​ភ្លើង​ដឹក​ជញ្ជូន​បំណង​ប្រាថ្នា​របស់​ប្រជាជន​ទាំង​មូល ដែល​ឈ្មោះ ថុង​ញ៉ឹត (Thong Nhat) ត្រៀបត្រា ដឹក​ជញ្ជូន​មនុស្ស សម្ភារៈ​ជួយ​សមរភូមិ​ខាង​ត្បូង ដើម្បី​​ទទួល​ការ​ឈ្នះ​និង​ឯកភាពទឹក​ដី នៅ​និទាឃរដូវ​ ឆ្នាំ១៩៧៥។ រីឯ​សម័យ​កាល​បច្ចុប្បន្ននេះវិញ ការវិលនៃកង់​នៃ​រថភ្លើង “ដូយមឿយ”  (Do Moi)  កំពុង​ឧស្សាហ៍​ព្យាយាម​​​​ដឹក​ជញ្ជូន​និង​កសាង​ប្រទេស​ទាំងយប់​ទាំង​ថ្ងៃ។

នាសព្វថ្ងៃនេះ ប្រទេសវៀតណាមបានគ្រប់គ្រង​ផ្លូវដែកទំហំ ១ ម៉ែត្រ ផ្លូវដែកបញ្ចូលគ្នា ផ្លូវដែកស្តង់ដារ  មានប្រវែងសរុប ៣១៦០ គីឡូ​ម៉ែត្រ។ ក្នុងនោះខ្សែផ្លូវដែកសំខាន់ប្រវែង ២៥២៤ គីឡូម៉ែត្រ៖ ខ្សែផ្លូវដែក ពីរដ្ឋធានីហាណូយ (Ha Noi)  – ទីក្រុងហូជិមិញ (Ho Chi Minh) រដ្ឋធានីហាណូយ (Ha Noi)  –   ខេត្តឡាវកាយ (Lao Cai) រដ្ឋធានីហាណូយ (Ha Noi)  – ទីក្រុងហាយផុង (Hai Phong) រដ្ឋធានីហាណូយ (Ha Noi)  – ទីរួមស្រុកដុងដាំង (Dong Dang) រដ្ឋធានីហាណូយ (Ha Noi) –  ក្វានទ្រាវ (Quan Trieu) (ខេត្តថាយង្វៀន) (Thai Nguyen) កែប (Kep) – ទីក្រុងហាឡុង (Ha Long) កែប (Kep) – លឹវស្វា  (Luu Xa) (ខេត្តថាយង្វៀន) (Thai Nguyen) ។ ជារៀងរាល់ឆ្នាំ ផ្លូវដែកបានដឹកជញ្ជូនភ្ញៀវចំនួន ១២ លាននាក់។ 


ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេវាកម្ម​ដឹក​ជីញ្ជូន​​រហូត​ដល់​ឆ្នាំ២០២០ និងការដាក់ចេញទិសដៅ​ ឆ្នាំ២០៣០ ទើប​​បាន​រដ្ឋភិបាល​អនុម័ត​ ក្នុង​នោះ​រួម​មាន៖ ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធឡើង​វិញ អភិវឌ្ឍន៍​​ការ​ដឹក​ជញ្ជូន​ក្នុង​ស្រុក តាម​ទិសដៅ​នូវ​ការ​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​លើ​ផ្លូវ​គោក បង្កើន​និង​អាទិភាព​ការ​អភិវឌ្ឍ​សេវកម្ម​ដឹក​ជញ្ជូន​លើ​ផ្លូវ​ដែក និង​​ដឹញ​ជញ្ជូន​​លើ​ផ្លូវ​ទឹក​ក្នុង​ស្រុក​។

ដោយ​គោល​ការណ៍នេះ​ ​ផ្នែក​ផ្លូវ​ដែក​​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​​វិញ ទំនើប​ភាវូបនីយកម្មសម្ភារៈ បរិក្ខា​​និង​ឧបករណ៍ អនុវត្តន៍​បច្ចេកវិទ្យា​ជឿន​លឿន ដើម្បី​អនុវត្ត​តម្រូវ​ការ​ដែល​ប្រទេស​ជាតិ​ដាក់​ចេញ​ ប្រកបដោយ​ល្អ​ប្រសើរ។




ជើងរថភ្លើងថុងញ៉ឹត (Thong Nhat) ឆ្លងកាត់ឈូងសមុទ្រភូអៀន (Phu Yen)។
រូបថត៖ ថុងហាយ


រថភ្លើងមួយជើងត្រៀមមកដល់ស្ថានីយ៍ញ៉ាត្រាង (Nha Trang)។
រូបថត៖ ថុងហាយ


ជើងរថភ្លើងថុងញ៉ឹត (Thong Nhat) ឆ្លងកាត់ចំណោតហាយវ៉ឹន (Hai Van) (កន្លែងស្ថិតរវាងទីក្រុង
ដាណាំង (Da Nang) និងខេត្តធឿធៀនហ្វេ (Thua Thien Hue)) ។
រូបថត៖ តឹតសើន


ផ្លូវដែកពីខាងជើងដល់ខាងត្បូង រត់ទន្ទឹមនឹងផ្លូវគោកដែលស្ថិតក្នុងភូមិសាស្ត្រឈូងសមុទ្រកាណា (Ca Na) ខេត្តនិញធួន (Ninh Thuan)។ រូបថត៖ ង្វៀនឡឹន


ផ្លូវដែកពីខាងជើងដល់ខាងត្បូងដឹកជញ្ជូនភ្ញៀវឆ្លងកាត់វាលស្រូវទុំពណ៌លឿង។
រូបថត៖ ថុងហាយ



ផ្លូវដែកវៀតណាមនិងផ្លូវដែកចិនបានទទួលជើងរថភ្លើងដឹក container ដំបូង ដែលតភ្ជាប់ប្រទេសទាំងពីរនេះ នៅស្ថានីយ៍ដុងដាំង (Dong Dang) ខេត្តឡាងសើន (Lang Son) នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមនោះ ជើងរថភ្លើង ចាប់ធ្វើដំណើរពីស្ថានីយ៍ Hoang Cong ទីក្រុង  Nan Zhang ខេត្ត Zheng
នៃប្រទេសចិន និងគោលដៅមកដល់ស្ថានីយ៍អៀនវៀន (Yen Vien) រដ្ឋធានីហាណូយ (Ha Noi) នៃប្រទេសវៀតណាម។

“មធ្យោបាយដឹកជញ្ជូន container តាមផ្លូវដែកនឹងក្លាយទៅជាជំរើសឈានមុខគេសំ រាប់អតិថិជន នៅប្រទេសនិមួយៗ។ បរិមាណទំនិញនាំចេញនិងនាំចូលរវាងប្រទេសវៀត ណាមនិងប្រទេសចិន ក៏ដូចជាបរិមាណទំនិញនាំកាត់ប្រទេសទីបីកាន់តែបង្កើន ផងដែរ” ។

ថ្នាក់ដឹកនាំអគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម បានសង្កត់ធ្ងន់./.
(តាមកាសែត Vietnamplus)

ក្រៅពីនេះ ផ្លូវ​ដែក​វៀតណាម​​ក៏​យកចិត្តទុក​ដាក់ លើ​ការ​វិនិយោគ​​ការអនុវត្តន៍​​នូវ​លទ្ធផលជឿន​លឿន​នៃ​​បច្ចេក​ទេស ក្នុង​ការ​ងារ​​ដឹក​នាំ​និង​គ្រប់​គ្រង​ជើង​រថភ្លើង​ដឹក​ជញ្ជូន ផងដែរ។ ហេតុនេះ ​ការ​ដឹក​ទំនិញ​លើ​ផ្លូវ​ដែក​បាន​ឆ្លើយ​តបនឹង​តម្រូវ​ការ​របស់​អតិថិជន ទទួល​បាន​ ៧ លាន​តោន​ ក្នុងមួយ​ឆ្នាំ។

តាម​លោក វ៉​អាញ​មិញ (Vu Anh Minh) ប្រធាន​ក្រុម​ប្រឹក្សាសមាជិក​​អគ្គក្រុមហ៊ុន​ផ្លូវ​ដែក​វៀតណាម បាន​ឲ្យ​ដឹង​ថា៖ ផ្លូវ​ដែក​កំពុង​ផ្លាស់ប្តូរ​របៀបធ្វើការ ដើម្បី​អតិថិជន​នឹង​ប្រើប្រាស់​សេវាកម្ម​ល្អបំផុត។ ​ផ្លូវដែក​បាន​ធ្វើ​ឲ្យ​សម្បូរ៍សេវាកម្ម ដែលតភ្ជាប់​នឹង​​​បណ្តា​មធ្យោបាយ​ផ្សេង​ៗ​ ទៀត ដើម្បី​បង្កើត​បណ្តាញ​ដឹក​ជញ្ជូន​ ពីកន្លែង​នេះដល់​កន្លែង​នោះ។ បុគ្គលិក​ធ្វើ​ការ​ក្នុង​ផ្នែក​ផ្លូវ​ដែក​នឹង​មក​​ឃ្លាំងរបស់​សហគ្រាស ដើម្បី​បំពេញ​បែបបទ ​អតិថិជន​អាច​ប្រើប្រាស់​សេវកម្ម​​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ ដើម្បីធានា​សុវត្ថិភាព ទាន់​ពេល​វេលា​​ដែល​គេ​តម្រូវ​ការ។


ទន្ទឹម​នឹង​គោល​នយោបាយបង្កើន​​ការ​ដឹក​ជញ្ជូន​​ក្នុងស្រុក ផ្លូវ​ដែក​វៀតណាម​កំពុង​ធ្វើ​អាជីវកម្ម​​ការ​​អន្តរដឹក​ជញ្ជូន​ container អន្តរជាតិ​វៀតណាម  – ចិន។ លោក​ ដូ​វ៉ាន់​ហ័ន (Do Van Hoan) – អគ្គនាយករងក្រុមហ៊ុនភាគហ៊ុន​ដឹក​ជញ្ជូន​ផ្លូវ​ដែក​ហាណូយ​ (Ha Noi) បាន​វាយតំលៃ​ ការដឹកជញ្ជូន​ container អន្តរជាតិបាន​​បង្កើតសក្តានុពល​ជា​ច្រើន​។ ទំនិញ​ដឹកជញ្ជូនអន្តរជាតិ​បង្កើន​ពី ៣៨៦ ពាន់​តោន ក្នុងឆ្នាំ២០១៦ ឡើងដល់ជាង ៨០០ ពាន់​តោន​ ក្នុង​ឆ្នាំ២០១៧។

​​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​និង​ល្អ​​សំរាប់​ការ​ដឹក​ជញ្ជូន​អន្តរជាតិ ស្ថានីយ៍​​រថភ្លើង​ដឹក​ទំនិញ​សំខាន់ៗ ទាំងពីរ​ គឺ​អៀន​វៀន (Yen Vien) (រដ្ឋធានីហាណូយ (Ha Noi) និង​សុងថឹន (Song Than) (ខេត្ត​ប៊ិញ​យឿង (Binh Duong)) កំពុង​បាន​វិនិយោគ​​និងទំនើបភាវូបនីយកម្ម ធានា​សមត្ថភាព​ជញ្ជូន​និង​រៀបចំ​ទំនិញ./.


“ដោយគោលដៅឆ្ពោះទៅកាន់អនាគត ផ្លូវដែកនឹងបង្កើនល្បឿនដឹកជញ្ជូនភ្ញៀវ ពី ៨០ ដល់ ៩០ គីឡូម៉ែត្រ ក្នុងមួយម៉ោង រថភ្លើងដឹកទំនិញពី ៥០ ដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងឆ្នាំ២០២០។ រហូតដល់ឆ្នាំ២០៣០ ផ្លូវដែកល្បឿនលឿននឹងកសាង និងមានល្បឿនពី ១៦០ ដល់ ២០០ គីឡូម៉ែត្រមួយម៉ោង និងធ្វើជាសម្រេចខ្សែផ្លូវដែកល្បឿនលឿន នាឆ្នាំ២០៥០ គ្រោងល្បឿន ៣៥០ គីឡូម៉ែត្រមួយម៉ោង”។
(លោក វ៉អាញមិញ (Vu Anh Minh) ប្រធានក្រុមប្រឹក្សាសមាជិកអគ្គក្រុមហ៊ុនផ្លូវដែក វៀតណាម)

អត្ថបទ៖ ង្វៀន​អាញ
រូបថត៖ តឹត​សើន កុង​ដាត ថុង​ហាយ ង្វៀន​ឡឹន ​និង​ឯកសារ


បណ្តាអត្ថបទបានផ្សាយ