05/06/2015 09:40 GMT+7 Email Print Like 0

ធានាសុវត្ថិភាពព័ត៌មានឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ធានាសុវត្ថិភាពព័ត៌មានឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នេះជាគោលដៅនៃគំរោងច្បាប់សុវត្ថិភាពព័ត៌មាន ដែលបានថ្នាក់ដឹកនាំក្រសួងព័ត៌មាននិងផ្សព្វផ្សាយអះអាង ពេលដែលអធិប្បាយរបាយការណ៍ស្តីអំពីគំរោងច្បាប់សុវត្ថិភាពព័ត៌មានចំពោះមុខរដ្ឋសភានាព្រឹកថ្ងៃទី៤មិថុនា។ របាយការណ៍បានលើក​ច្បាស់ថា ច្បាប់នេះ បានរួមចំណែកការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការបុគ្គល ដែលចូលរួមសកម្មភាពផ្តល់ព័ត៌មានជម្រុញការងារឃ្លាំមើល បង្ការនិងប្រឆាំងគ្រោះអាសន្នបាត់សុវត្ថិភាពព័ត៌មាន
និង ធានាដោយប្រសិទ្ធិភាពការងារគ្រប់គ្រងរដ្ឋលើវិស័យនេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី​១៣
ក្នុងព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥នេះ សមាជិក សមាជិការសភា ក៏បានពិភាគ្សាអំពីការផ្តើមគំនិត កសាងគំរោងការព្រលានយន្តហោះអន្តរជាតិ Long Thanh ។ គំរោង នេះមានទុនវិនិយោគសរុបគឺ ១៥,៨ ពាន់លានដុល្លារ ក្នុងនោះសម្រាប់ដំណាក់កាលទី១ គឺ ៥,២ពាន់លានដុល្លារ។ សមាជិកសមាជិការសភា បានស្នើឲ្យស្ថាប័នទាក់ទិននានា រៀបចំគំរោងផែនការអនុវត្ត និងប្រើប្រាស់ប្រភពទុនឲ្យមាន​ប្រសិទ្អភាពផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ