30/01/2015 14:50 GMT+7 Email Print Like 0

ធានាសុវត្តភាពសំរាប់ជនវៀតណាមនៅអ៊ុយក្រែន


ធានាសុវត្តភាពសំរាប់ជនវៀតណាមនៅអ៊ុយក្រែន (Image: VOV)

នាថ្ងៃ​ទី ២៨ខែ​មករាឆ្នាំ២០១៥ ឆ្លើ​យសំណួរ​របស់អ្នក​យកព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​សហគមន៍​ជន​វៀត​ណា​មនៅ​តំបន់​ខាង​កើត​អ៊ុយ​ក្រែន អ្នក​នាំពាក្យក្រ​សួងកា​របរទេស​វៀត​ណាម លោក​ Le Hai Binh បាន​ឲ្យដឹង​ថា៖

សភាព​ការណ៍​នៅតំបន់​មួយ​ចំនួន ភាគ​ខាង​កើត​អ៊ុយ​ក្រែន​មាន​បំរ៉ែបំរួល​ដ៏​ស្មុគ​​ស្មាញ។ ក្រសួង​ការបរទេស​វៀតណាម​បាន​បញ្ជា​ណែនាំ​ស្ថាន​ទូតវៀត​ណាម​ប្រចាំ​នៅអ៊ុយ​ក្រែន​តាម​ដាន​ជាប់ជានិច្ចអំពីសភាពការណ៍ អនុវត្ត​បណ្ដា​វិធាន​ការធា​នាសុវិត្ថ​ភាព​និង​សន្តិ​សុខ​សំរាប់​សហគមន៍​ជនវៀត​ណាម​នៅ​ទីនេះ ព្រម​ទាំង ជំ​លៀស​ប្រ​ជាពល​រដ្ឋវៀត​ណាម​ចាក​ចេញ​ពីតំបន់​គ្រោះថ្នាក់​យ៉ាង​ឆាប់​រហ័ស។ ​គិតរហូតមកដ​ល់​ពេល​នេះ គ្មាន​​ប្រជា​ពល​រដ្ឋវៀត​ណាម​ណាមួយ​នាក់ត្រូវ​ស្លាប់​ក្នុងបណ្ដា​ការប៉ះ​ទង្គិច​នៅតំបន់​ខាង​កើត​អ៊ុយ​​ក្រែន​​នៅ​​ឡើយ​។ ស្ថាន​​ទូត​​វៀត​​ណាម​ប្រ​​ចាំ​នៅ​អ៊ុយ​ក្រែន​​ក៏បាន​សហ​​ការ​យ៉ាង​​ជិត​ស្និទ​​ជាមួយ​​បណ្ដា​ស​មាគម​​ជន​​វៀត​​ណាម​​នៅ​​តំ​បន់​នា​នា​​​ដើម្បី​​ជួយ​​ឧបត្ថម្ភ​​គេទាន់​ពេលវេលា​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ