24/01/2016 09:43 GMT+7 Email Print Like 0

ធានាសន្តិសុខសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតជាបទដ្ឋានរួមត្រូវបានគោរព


បណ្ឌិត Takashi Hosoda

នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំ​ក្រុង Praha បាន​ផ្លាស់​ប្តូរ​មតិ​ជាមួយ​បណ្ឌិត Takashi Hosoda សាស្ត្រាចារ្យមហា​វិទ្យាល័យ Charles (ក្រិក) ដោយ​ស្តីពី​សារៈ​សំខាន់​នៃ​ការ​ធានា​សន្តិ​សុខ សុវត្​​ភាព​នាវាចរណ៍ ដែលក្នុងនោះមានខ្សែដឹកជញ្ជូនតាមផ្លូវ​សមុទ្រឆ្លង កាត់សមុទ្រ​ខាង​កើត​។ ស្តីពី​ការ​ប្រកាស​អធិបតេយ្យភាព របស់ចិនលើសមុទ្រខាងកើត បណ្ឌិត​Hosoda បានចាត់ទុក​ថា ការ​ប្រកាស​នេះគឺមិន​សម​ហេតុ​សម​ផល ដោយគំរៀមកំ ហែងទៅលើប្រព័ន្ធច្បាប់អន្តរជាតិ និងបទដ្ឋានអន្តរជាតិស្តីពីការប្រកាស អធិ​បតេយ្យ​ភាព។ តាមលោករូបនេះថា ដើម្បីធានាសន្តិសុខលើសមុទ្រខាង​កើត មហា​អំណាច​មួយ​ចំនួន​ដូច​ជា​អាមេរិក អូស្ត្រាលី ឥណ្ឌាត្រូវតែបង្កើន​កិច្ច​សហ ប្រតិបត្តិ​ការ​ផ្នែក​កង​ទ័ព​ជើង​ទឹក​ជាមួយ​ប្រទេស​ដទៃក្នុង​តំបន់​។ ស្តីពី​វិធាន​ការ​ដោះ ស្រាយជំលោះលើសមុទ្រខាងកើត បណ្ឌិត Hosoda បានអះអាងថា ប្រទេ​ស​ទាក់ ទិន​នានា​ក្នុង​តំបន់​ត្រូវ​តែធានាឲ្យបា​ន​បរិយាកាសសន្តិសុខឲ្យស្ថិរភាព ដើម្បី ជម្រុញ​កំណើន​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ដំណោះ​ស្រាយ​តែមួយ​គត់​ គឺដោះស្រាយ​ជំលោះដោយសន្តិវិធី ដោយមិនត្រឹមតែ​តាមរយៈយន្តការទ្វេភាគីប៉ុណ្ណោះទេ ថែម​ទាំង​លើបណ្តាយ​ន្ត​ការពហុភាគី ដូចអាស៊ានឬអ.ស.បទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ