08/10/2017 11:28 GMT+7 Email Print Like 0

ធានាសណ្តាប់ធ្នាប់ចរាចរណ៍ក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧


 ធានាសណ្តាប់ធ្នាប់ចរាចរណ៍ក្នុងសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ 

នាយកនគបាលទីក្រុង  Da Nang (ភាគកណ្ដាលវៀតណាម) វរៈសេនីយ៍ឯក Le Van Tam  បានឲ្យដឹងថា៖ ការធានាសុវត្ថិភាពសំរាប់សប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កំលាំងប៉ូលីសចរាចរណ៍ទីក្រុង  Da Nang បន្តត្រួតពិនិត្យបញ្ហានៅសេសសល់នាប៉ុន្មានថ្ងៃខាងមុខដើម្បីនាំចេញវិធានការល្អបំផុតសំដៅធានាសណ្តាប់ធ្នាប់ចរាចរ បង្កើតឡើងទំនុកទុកចិត្តនិងរូបភាពល្អក្នុងភ្នែកមិត្តភ័ក្តអន្តរជាតិ។ កំលាំងប៉ូលីសចរចរណ៍នឹងសហការជាមួយអធិការកិច្ចចរាចរណ៍បង្កើនការ​ងារយាមល្បាតត្រួតពិនិត្យនិងដោះស្រាយការរំលោភសណ្តាប់ធ្នាប់ចរាចរណ៍ព្រមទាំងស្នើឲ្យ​ស្ថាប័ន​គមនាគមន៍​និងដឹកជញ្ជូនត្រួតពិនិត្យនិងបំពាក់ប្រដាប់ថ្មីប្រព័ន្ធសញ្ញាបញ្ជាឡើងវិញ។ គិតដល់ថ្ងៃទី ៦ ខែតុលា​​ ការងារត្រៀមរៀបចំនិងកិច្ចសហការរវាងបណ្ដាកំលាំងប្រដាប់អាវុធស្ថាប័នទាក់ទិននានាកំពុងសម្រេចនៅដំណាក់កាលចុងក្រោយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ