21/08/2018 10:50 GMT+7 Email Print Like 0

ធានាការបង់និងទទួលការធានារ៉ាប់រងសង្គមសម្រាប់ពលករចំណាកស្រុក

 នាព្រឹ​ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាម បាន​ធ្វើជាអធិបតីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា ថៃនិងវៀតណាមលើកទី ៤ (CLMTV) ជាមួយ​នឹងប្រធានបទ "សន្តិសុខសង្គម៖  ការភ្ជាប់គ្នា​នៃការ​ធានា​រ៉ាប់​រង​សង្គម​សម្រាប់​ពលករ​ចំណាក​ស្រុកនៅ​ក្នុង​ CLMTV" ។
​ 
ចូល​រួមក្នុងកិច្ចប្រជុំនេះ មានតំណាងមកពីក្រសួង ស្ថាប័ន វិទ្យាស្ថាន​ស្រាវ​ជ្រាវ​និង​ភ្នាក់​ងារ​ពាក់​ព័ន្ធ​នឹង​វិស័យ​ធានា​រ៉ាប់​រងសង្គមនៅវៀតណាម រួមទាំង តំណាងទទួល​បន្ទុកវិស័យធានារ៉ាប់រងនៃប្រទេសកម្ពុ​ជា​ ឡាវ មីយ៉ាន់​ម៉ានិ​ង​ថៃ អង្គការពលកម្មអន្ត​រជាតិ (ILO) និង​លេខាធិការដ្ឋានអាស៊ាន។
 
​អញ្ជើញ​ថ្លែងក្នុងពិធីបើក អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាម លោក Doan Mau Diep បានវាយត​ម្លៃខ្ពស់​ចំពោះ​រដ្ឋាភិបាល​ថៃដែល​បាន​ដាក់​ចេញ​គំនិត​ផ្តួច​ផ្តើម​រៀប​ចំ​កិច្ច​ប្រជុំថ្នាក់​រដ្ឋមន្ត្រីនិង​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់រវាងប្រ ទេសទាំង ៥ ។ ប្រការនេះជួយឱ្យប្រទេសទាំង ៥​ រួមមាន កម្ពុជា - ឡាវ - មីយ៉ា​ន់ម៉ា - ថៃ - វៀតណាម​ ពង្រឹង​ថែម​ទៀត​កិច្ចការ​គ្រប់គ្រង​សម្រាប់​ពលករ​ចំណាក​ស្រុករ​វាង​ប្រទេស​ជាទូទៅនិង​កម្មករ​និយោជិត​នៅតាម​ព្រំដែននៃប្រទេសទាំង ៥និយាយដោយឡែក​ ដែលរួម​ចំណែក​នាំមកនូវ​ផល​ប្រយោជន៍​ជាក់​ស្តែង​សម្រាប់​ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិ​ច្ចរបស់ប្រទេសនិមួ​យៗ​។
 
នៅឯកិច្ចប្រជុំនោះ តំណាងចូលរួមត្រូវទទួលបានព័ត៌មានបច្ចុប្បន្នកម្មថ្មីបំផុត ស្តីពី ស្ថាន​ភាព​នៃព​លករ​ចំណាកស្រុក​នៅក្នុងតំបន់ ការផ្តល់​សច្ចាប័ន​លើអនុ​សញ្ញា​រប​ស់​អង្គ​ការ​ពលកម្ម​អន្តរ​ជាតិ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​សង្គម​ រួ​មទាំង រួមទាំងការធានារ៉ាប់រងសង្គមសម្រាប់ពលក​រចំណាកស្រុក។ អ្នកតំណាងមកពីប្រទេសទាំង៥បានចែ​ករំលែកការធានា​រ៉ាប់រងសង្គម​សម្រាប់​ពលករ​ចំណាក​ស្រុកនៅក្នុង​ប្រទេសនីមួយ​ៗចំ​ពោះមុខ​តម្រូវការ​បើកទូលាយ​វិសាលភាព​នៃការធានារ៉ាប់រងសង្គមសម្រាប់មុ​ខសញ្ញាទាំងអស់នេះ  រួមចំ​ណែកធានា​ឲ្យជីវភាព​រស់នៅរបស់​ពួគគេកាន់​តែប្រសើរ​ជាង៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ