11/11/2021 14:14 GMT+7 Email Print Like 0

ធានាការគ្របដណ្តប់លើគោលនយោបាយសន្តិសុខសង្គមនិងស្ដារទីផ្សារការងារ

នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បន្តការសួរដេញដោលនៃសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ សមាជិកសភាបានធ្វើការសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung។
 

រដ្ឋមន្ត្រីក្រសួងការងារ-យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានឆ្លើយសំនួរក្រុមទី២ លើវិស័យការងារ យុទ្ធជនពិការ និងកិច្ចការសង្គម (រូបថត៖ Doan Tan/TTXVN)
 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយសមាជិកសភា (រូបថត៖ Doan Tan/TTXVN)


ខ្លឹមសារនៃការសួរដេញដោលចំពោះលោករដ្ឋមន្ត្រី បានផ្តោតទៅលើការអនុវត្តកញ្ចប់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩; ដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនៃទីផ្សារការងារ និងគោលនយោបាយទាក់ទាញកម្លាំងពលករឱ្យចូលធ្វើការវិញ។

យោងតាមលោករដ្ឋមន្ត្រី Dao Ngoc Dung វិស័យការងារ សន្តិសុខ សុខុមាលភាពប្រជាជននិងសង្គមមានផលវិបាកជាច្រើនដោយសារផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ទាមទារឱ្យមានគោលនយោបាយជួយឧបត្ថម្ភទាន់ពេលជាមួយនឹងទ្រង់ទ្រាយធំ និងរយៈពេលវែងគ្រប់គ្រាន់ ដើម្បីស្តារឡើងវិញ។ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ លើកទី៤ វៀតណាមបានចេញគោលនយោបាយធំៗចំនួន ៣ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ដោយវាយតម្លៃពីវិសាលភាពនៃអត្ថប្រយោជន៍របស់គោលនយោបាយទាំងនេះរហូតមកដល់ពេលនេះ លោករដ្ឋមន្ត្រី Dao Ngoc Dung បានបញ្ជាក់ថា៖ “គោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋភាគច្រើនបានឈានចូលជីវភាពប្រចាំថ្ងៃ ដោយបានបើកចំណាយប្រាក់ប្រមាណ ៦០,០០០ ពាន់លានដុង ជួយឧបត្ថម្ភដល់ប្រជាជនចំនួន ៤០ លាននាក់ និងនិយោជក ០,៥ លាននាក់។ ការផ្តល់ជំនួយគឺបើកចំហ តម្លាភាព និងត្រឹមត្រូវតាមមុខសញ្ញា។ ផ្អែកលើគោលនយោបាយរបស់មជ្ឈឹមមូលដ្ឋាននានា ធ្វើជាមូលដ្ឋានសម្រាប់ផ្សព្វផ្សាយគោលនយោបាយផ្សេងៗ ប្រមូលធនធានសង្គម និងផ្តល់ជំនួយដល់ប្រជាជន”។

ក្រៅពីការធានាសន្តិសុខសង្គមដល់និយោជិត លោករដ្ឋមន្ត្រីបានឲ្យដឹងថា ក្រសួងក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកុមារកំព្រាជាង ២,៥ ម៉ឺននាក់ ដោយសារការរីករាលដាលនៃជំងឺកូវីដ -១៩។ នាពេលថ្មីៗនេះ ក្រសួងបានចេញនូវគោលនយោបាយឧបត្ថម្ភដល់កុមារ តាមកម្រិតផ្សេងៗគ្នា ដើម្បីធានាថា កុមារកំព្រាទាំងអស់ត្រូវទទួួលបានការថែទាំដោយក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេ ហើយមិនត្រូវបានដាក់នៅក្នុងកន្លែងគាំពារសង្គមឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ