18/03/2017 19:01 GMT+7 Email Print Like 0

ធម្មយាត្រាទៅកាន់ពុទ្ធស្ថាន

ចាប់ពី​ទី១០ខែ​១ រហូត​ដល់​ខែ​៣ចន្ទ​គតិជា​រៀងរាល់ឆ្នាំ​ ពិធី​បុណ្យ​និទាឃរដូវ​អៀនទឺ​ (Yen Tu) (​ទីរួម​ស្រុកអ៊ុង​ប៊ី - Uong Bi ខេត្ត​ក្វាង​និញ​ - Quang Ninh) ទាក់​ទាញមនុស្ស​ធម្ម​យាត្រារាប់​រយ​នាក់​ទៅ​កាន់​​ពុទ្ធស្ថាន​។​
 

 បុណ្យ​និទាឃរដូវ​អៀនទឺ​ (Yen Tu)

កាលពី​អតីតកាល​ ប្រជា​ប្រិយ​មាន​ពាក្យ​ស្លោក​ថា​៖ “​រយ​ឆ្នាំសាង​ផ្នួស​បួស​បំពេញ​កុសស​ / មិនទាន់​ទៅកាន់​អៀន​ទឺ (Yen Tu)​ គឺ​​មិនទាន់​សម្រេច​បាន​  មគ្គផល​​"។ អៀនទឺ​ (Yen Tu)​ ជា​រម្មណីយដ្ឋាន​​មួយ​ ដោយ​មាន​វត្ត​ កុដិ​ ចេតិយ្យ​ ដេក​បំពួន​លាក់​ប្រាណ​ក្រោយ​ដង​​ព្រៃព្រឹក្សចំណាស់​ ផ្សារភ្ជាប់​ជា​មួយ​កេរ្តិ៍​ឈ្មោះ​ ព្រះ​អង្គ​ ត្រឹន​ញ៉ឹន​តុង​ (Tran Nhan Tong) (១២៥៨-១៣០៨) អ្នក​បង្កើត​និង​អភិវឌ្ឍន៍​បក្ស​ត្រុក​ឡឹម (Truc Lam) របស់​វៀតណាម​។ ដើម​ឆ្នាំ​ ទៅ​វត្ត​អៀនទឺ (Yen Tu)​ ជា​ឱកាស​ដើម្បី​ភិក្ខុ ភិក្ខុនី​ សាមណេ​​​ និង​ពុទ្ធបរិស័ទ​គ្រប់ចតុទិស​ធម្មយាត្រា​ទៅ​កាន់​​ពុទ្ធ​ស្ថាន​ ​ប្រាថ្នា​ឆ្នាំ​ថ្មី​សុខសប្បាយ​ ហើយ​ជា​ឱកាស​សម្តែងទឹក​ចិត្ត​​ដឹង​គុណ​ដល់​​ព្រះ​អង្គ​ ត្រឹនញ៉ឹនតុង (Tran Nhan Tong) ​។​
 
បើកពិធី​​បុណ្យ​និទាឃរដូវ​អៀនទឺ (Yen Tu)​ ឆ្នាំនេះ បាន​រៀប​ចំ​នៅ​វត្ត​​ទ្រិញ​ (Trinh)។ កិច្ច​បូជា​មាន​ការដង្ហែ​យ៉ាង​​អធិក​​​អធម ដោយ​មាន​ការ​ចូល​រួម​នៃ​ពុទ្ធ​បរិស័ទ​ជា​ង​១០០​នាក់​ ពិធី​បួង​សួងសុំ​​ឲ្យ​ប្រទេសជាតិ​បាន​សុខ​ក្សេម​​ក្សាន្ត​​ បើក​​ពិធី​ព្រឹត្តិ​ការណ៍​​បួងសួង​សុំ​សេចក្តី​សុខសេចក្តី​ចម្រើន​ ​លើក​ដំបូង​​​នៃ​ឆ្នាំ​ថ្មី​។ ពិធី​បុណ្យ​​មាន​ការ​​សម្តែង​​សិល្បៈ​ ​ឈុត​វាយស្គរ​​យ៉ាង​ឱឡា​រឹក​ ក្រុម​របាំ​នាគ​ លោត​ម៉ុង​សាយ ច្រៀង​​លេង​សប្បាយ​​ នា​បុណ្យ​ដើម​និទាឃ​រដូវ​។​



បើកពិធីបុណ្យនិទាឃរដូវអៀនទឺ (Yen Tu) ឆ្នាំ២០១៧ នៅវត្តទ្រិញ (Trinh) (ទីក្រុងអ៊ុងប៊ី - Uong Bi ខេត្ត​ក្វាង​និញ - Quang Ninh)។ 

ឧបជ្ឈាយ៍ ធិចថាញក្វេត (Thich Thanh Quyet) វាយជួងបើកពិធីបុណ្យដើមឆ្នាំអៀនទឺ (Yen Tu) ២០១៧។ 

ពិធីបួងសួងសុំឲ្យប្រទេសជាតិសុខក្សេមក្សាន្ត សុំសំណាងល្អសម្រាប់ឆ្នាំថ្មី ដល់ក្រុមគ្រួសារ មនុស្ស​ទាំង​អស់​គ្នា​
បានសុខដុមរមនាក្នុងថ្ងៃបើកពិធីបុណ្យ។


ឈុតសម្តែងសាឡើងវិញ នូវថ្ងៃបង្កើតចរន្តពុទ្ធសាសនានិយមដោយឡែករបស់វៀតណាម៖ បក្សត្រុកឡឹម
(Truc Lam Yen Tu)។ 


ឈុតសម្តែងម៉ុងសាយក្នុងថ្ងៃបើកពិធីបុណ្យនិទាឃរដូវអៀនទឺ (Yen Tu)។

តាម​​ព្រះចៅ​អធិការ​ ធិច​ធៀន​ញ៉ើន​ (Thich Thien Nhon) ប្រធាន​ក្រុម​ប្រឹក្សា​​សមាគម​ពុទ្ធសាសនា​វៀតណាម​ ការ​រៀប​ចំ​បើក​ពិធី​បុណ្យ​អៀនទឺ​ (Yen Tu)​ ​ដើមឆ្នាំ ​ជា​ឱកាស​សម្រាប់ភិក្ខុ​ ភិក្ខុនី​ សាមណេ​ និង​ពុទ្ធបរិស័ទ​​នៅ​គ្រប់​តំបន់​លើទឹក​ដី​ បាន​មក​ប្រជុំ​គ្នា​ធ្វើ​ដំណើរ​ទៅកាន់​ភូមិ​​កំណើត​ បង្ហាញ​ពី​ស្មារតី​​ផឹក​ទឹក​នឹក​ប្រភព​ របស់​ជនជាតិ​វៀតណាម​ និង​ពុទ្ធសាសនា​វៀតណាម​ ដោយ​គុណ​បំណាច់ របស់​ព្រះអង្គ ​ត្រឹន​ញ៉ឹន​តុង (Tran Nhan Tong)​។​
 
ពិភាក្សា​​ជាមួយ​យើង​ខ្ញុំ ​ក្នុង​កម្មវិធី​បើក​ពិធី​បុណ្យ​និទាឃរដូ​វ​​អៀនទឺ (Yen Tu)​​ ព្រះចៅ​អធិការ​ ធិច​ថាញ​ក្វេត​ (Thich Thanh Quyet) ប្រធាន​គណៈ​កម្មការ​​សមាគម​ពុទ្ធសាសនា​ខេត្ត​ក្វាង​និញ​ (Quang Ninh) ឲ្យ​ដឹង​ថា៖ សព្វ​ថ្ងៃ​ គណៈ​កម្មការ​សមាគម​ពុទ្ធសាសនា​ខេត្ត​ក្វាង​និញ (Quang Ninh)​ និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ក្វាងនិញ (Quang Ninh)​ ​ កំពុង​ជម្រុញ​​ធ្វើ​សំណុំ​បែប​បទ​ ដើម្បី​ស្នើ​ដល់​អង្គការ​ UNESCO ទទួល​ស្គាល់​​ទ្រឹស្តី​​​បក្ស​ត្រុក​ឡឹម​ (Truc Lam) ជា​តម្លៃ​បេតិកភណ្ឌ​អរូបី​​តំណាង​ឲ្យ​មនុស្ស​ជាតិ​ ហើយ​ពី​មួយ​ជំហានទៅ​មួ​យជំហាន​​ទទួលស្គាល់​ ព្រះអង្គ​​ជា​​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ់​ក្នុង​ពិភពលោក​។​
 
ទៅកាន់​ពុទ្ធស្ថាន​

ដំណើរ​ធម្មយាត្រា​ទៅកាន់​ពុទ្ធស្ថាន​​​របស់​យើង​ខ្ញុំ​​ ចាប់​ផ្តើម​ពី​វត្ត​យ៉ាយ​អ្វាន (Giai Oan) ទៅ​ដល់​ហ្វា​អៀន​ (Hoa Yen) សម្រាក​គយ​គន់​រូបសំណាក់​ព្រះអង្គ​ត្រឹន​ញ៉ឹន​តុង (Tran Nhan Tong) នៅ​លើ​ភ្នំ​អាន​គីស៊ិញ (An Ky Sinh)​ និង​​បញ្ចប់​​ដំណើរ​នៅ​វត្តស្ពាន់​​។​
 
វត្ត​ស្ពាន់​ នៅ​មាន​ឈ្មោះ​ហៅ​ថា​ វត្ត​ធៀន​ត្រុក ​​(Thien Truc) (វត្ត​​​កំណើត​​ព្រះពុទ្ធ​) ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ខ្ពស់បំផុត​នៃ​​ដង​ភ្នំ​​អៀន​ទឺ ​(Yen Tu)​ (​១.០៦៨​ម៉ែត្រ​) ពពក​ហើរ​​ដណ្តប់ពេញ​មួយ​ឆ្នាំ​ បង្កើត​បានជា​ទេសភាព​ដ៏​ស្រស់​ស្អាត ​ដូច​ជា​ទេសភាព​ព្រះ​សួគ៌ា​​។ ឆ្នាំ​២០០៦ វត្ត​បាន​កសាង​ឡើង​នៅ​លើ​ខឿន​​វត្តស្ពាន់​​ចាស់​ពី​មុន​។ ​​វត្ត​ទាំងមូល​​​បាន​សិត​​ដោយ​ជាតិ​ស្ពាន់​សុទ្ធ​សាធ​ មាន​ប្រវែង​១,៤​ម៉ែត្រ​ បាត់ទូលាយ​​១,១​ម៉ែត្រ​ និង​ខ្ពស់​ជាង​១,៣៥។ ទម្ងន់​សំណង់​ទាំង​អស់​​​ប្រហែល​ជា​៧០​តោន​។ ឆ្នាំ​​២០១២ មជ្ឈមណ្ឌល​បញ្ជី​ឯតទគ្គកម្ម​វៀតណាម​ ទទួលស្គាល់​វត្តស្ពាន់​ជា​វត្ត​ ដែល​​សាងដោយ​ស្ពាន់ធំបំផុត​​​ ហើយ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ខ្ពស់​បំផុត​ទូទាំងប្រទេស​។ នេះ​គឺជា​វត្ត​បានចាត់ទុក​ជា​​វត្ថុ​​​ពិសេស​បំផុត​លើក​ពិភពលោក​ បានចាត់ទុក​ដូច​ជា​​អច្ឆរិយ​ថ្មី​​មួយ​ នៅ​តំបន់​រម្មណីយដ្ឋាន​អៀនទឺ ​​​(Yen Tu)។​


រូបសំណាក់ស្ពាន់ ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong) ស្ថិតនៅលើកំពូលភ្នំអានគីស៊ីន (An Ky Sinh)។

ភ្ញៀវទេសចរណ៍ទៅកាន់វត្តស្ពាន់ ដែលស្ថិតនៅលើកំពូលភ្នំអៀនទឺ (Yen Tu) ខ្ពស់បំផុត (១,០៦៨ម៉ែត្រ) អុជ​ធូប​
បួងសួងសុំឆ្នាំថ្មីសុខសាន្ត និងសំណាងល្អ។


ភ្ញៀវទេសចរណ៍ចតុទិសមកលេងកម្សាន្តនិទាឃរដូវនៅភ្នំអៀនទឺ(Yen Tu)។

ដងផ្លូវពីអានគីស៊ីន (An Ky Sinh) ឡើងទៅដល់វត្តស្ពាន់ បានចាត់ទុកជាដងផ្លូវថ្មើរជើងពិបាកបំផុត ក្នុង​ដង​
ផ្លូវ​ធ្វើដំណើរធម្មយាត្រា។


ភ្ញៀវទេសចរណ៍ចតុទិសគយគន់មើលសម្រស់ដ៏ស្រស់ស្អាត នៃរូបសំណាក់ព្រះអង្គ ត្រឹនញ៉ឹនតុង (Tran Nhan Tong)
ក្នុងស្បៃសន្សើម។


ប្រជាជនទៅបូជាដើមឆ្នាំនៅអៀនទឺ (Yen Tu) ពេលមេឃនៅមិនទាន់មានរស្មីនៅឡើយ។

តាមគណៈកម្មការរៀបចំពិធីបុណ្យ ចំនួនភ្ញៀវទេសចរណ៍ទៅកាន់អៀនទឺ (Yen Tu) ចាប់ពីថ្ងៃដើមនិទាឃរដូវ
បានកើនឡើងជាង៥០.០០០លើក។

​ឆ្នាំនេះ​ ទន្ទឹមការ​​ដំណើរ​ទៅ​កាន់​កំពូល​ភ្នំ​វត្ត​ស្ពាន់​ មួយ​ក្នុងចំណោម​ទីកន្លែង​ទេសចរណ៍​​សតិ​អារម្មណ៍​ផ្លូវ​ធម៌ ចំណុះ​​ប្រជុំ​រម្មណីយដ្ឋាន​អៀនទឺ​ ​​​(Yen Tu) ទាក់ទាញ​ភ្ញៀវទេសចរណ៍​គ្រប់​ចតុ​ទិស​ អញ្ជើញ​មក​បូជា​វត្ត​ង៉្វលវឹន​ (Ngoa Van)។ វត្ត​ង៉្វល​វឹន​ (Ngoa Van) ស្ថិត​នៅ​តំបន់​កេរដំណែល​ប្រវត្តិសាស្រ្ត​​ រាជវង្ស​ត្រឹន (Tran) នៅ​ទីរួម​ស្រុក​​ដុង​ទ្រេវ (Dong Trieu) ខេត្ត​ក្វាង​និញ​ (Quang Ninh)។ ង៉្វល​វឹន ​(Ngoa Van) ជា​ប្រជុំ​ស្ថាបត្យកម្ម​ធំបំផុត​​ ដោយ​មាន​​វត្ត​ ចេតិយ្យ​ ក្នុ​ងនោះ​​ ​ង៉្វល​វឹន ​​(Ngoa Van) ជាទីកន្លែង​បូជាព្រះអង្គ ត្រឹន​ញ៉ឹន​តុង (Tran Nhan Tong)​​​ ខ្ពង់​ខ្ពស់​បំផុត​​​​។ ង៉្វល​វឹន​ (Ngoa Van) ​គឺជា​ទីបញ្ចប់ដោយ​បរិបូរ​​នៃ​ការ​សាង​ផ្នូស​ស្វែង​រកធម៌ ​​ ត្រាស់ដឹង​របស់​​ព្រះអង្គ ​ត្រឹន​​ញ៉ឹន​តុង​ (Tran Nhan Tong)។ ដោយ​ហេតុនោះ ង៉្វលវឹន (Ngoa Van) ​បាន​ចាត់ទុក​ជា​សិវក្ខេត្ត​​ របស់​​បក្ស​ត្រឹកឡឹម (Truc Lam) ​និយាយ​ដោយ​ឡែក​ និង​ពុទ្ធសាសនា​វៀតណាម​និយាយ​រួម​។​
 
ទៅកាន់​អៀនទឺ ​​​​(Yen Tu) មិនត្រឹម​តែ​ជា​ដំណើរ​ធម្មយាត្រា​ទៅរក ​ដង​ព្រៃ​ភ្នំ​ដ៏​ធំ​ល្វិន​​ល្វើយ​ របស់​តំបន់​ដី​​ឦសាន្ត​នៃ​​ទឹក​ដី​​ នៅទាំង​ជាដំណើរ​​ធម្មយាត្រា​ទៅកាន់​​តំបន់ “​ដីសំណាង” “ស្ថាន​ទេព” ទី​កន្លែង​ប្រមូល​ផ្តុំ​ធាតុ​ព្រៃ​ភ្នំ​ក្រោម​​ថ្ម បាន​មនុស្ស​សម័យ​ដើម​កោត​គោរព​កត់​ត្រា​ទុក​ក្នុង​វិហារ​បូជា​។ ឆ្លង​រំលង​តាម​កាំជណ្តើរ​​ថ្ម​ឡើងកាន់​ព្រៃ​ភ្នំ​​អៀនទឺ ​​​(Yen Tu)​ ដ៏​សាក​សុទ្ធ​ យើង​ខ្ញុំ​ដូចជា​មាន​បន្ថែម​ភាព​សុខ​ស្ងប់​ ស្រស់ស្រាយ​ ត្រឡប់​មក​ធាតុ​ដើម​របស់​​ខ្លួន​​ឯង​៕​
 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង​

បណ្តាអត្ថបទបានផ្សាយ