24/06/2016 10:11 GMT+7 Email Print Like 0

ធនាគារStandard Chartered បន្តជួយឧបត្ថម្ភវៀតណាមលើបញ្ហាសេដ្ឋកិច្ច


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយលោក Nirukt Sapru អគ្គនាយកធនាគារ Standard Chartered វៀតណាមនិងជាអគ្គនាយកទទួលបន្ទុក៥ប្រទេសអាស៊ាននិងអាស៊ីខាង ត្បូង

នៅក្នុងជំនួបជាមួយលោក Nirukt Sapru អគ្គនាយកធនាគារ​ Standard Chartered វៀតណា​ម​និង​ជា​អគ្គនាយក​ទទួលបន្ទុក​៥ប្រទេស​អាស៊ាន​និង​អាស៊ីខាង​ត្បូង នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត​ណាម លោក Vuong Dinh Hue បានស្នើ​ឲ្យ​ធនាគារ Standard Chartered បន្តបង្កើន​ការជួយ​ឧបត្ថម្ភសម្រាប់ស្ថាប័ននានា របស់រដ្ឋាភិបាលវៀតណាម ក្នុងដំណើរការ​ជួប​ធ្វើការ​ជាមួយ​អង្គ​ការ​​លំដាប់​អន្តរជាតិ រួមមានការចែករំលែកបទ​ពិសោធន៍ និង​នាំចេញសំណើរជាមួយ​វៀត​ណាម​ក្នុង​ការលើក​កំពស់ប្រសិទ្ធិភាព នៃទំនាក់ទំនងសហប្រតិបត្តិការ។ ទន្ទឹម​ជាមួយ​គ្នានោះ ផ្លាស់​ប្តូរព័ត៌​មាន​ជាប្រចាំ ជាមួយស្ថាប័នវាយតម្លៃនូវការជឿទុកចិត្ត​ដើម្បីជួយ​ឲ្យអង្គការ​ក្តាប់បាន​គ្រប់ជ្រុង​ជ្រោយ​និង​បរានុម័ត​ អំពីស្ថានភាពសេដ្ឋកិច្ច​សង្គម​របស់វៀតណាម តាមនោះ បង្កើន​រូបភាព​និងឋានៈ​របស់​វៀត​ណាម​លើ​ឆាក​អន្តរជាតិ​និយាយរួមនិងសហគមន៍ វិនិ​យោគិននិយាយដោយឡែក។ រីឯខ្លួនវិញ​លោក Nirukt Sapru បាន​អះអាង​ថា ធនាគារ Standard Chartered នឹងបន្តជួយវៀត​ណាម ក្នុងការ​ធ្វើបច្ចុប្បន្ន​កម្ម​និង​ចែក​រំលែក​នូវការ​វាយតម្លៃ​អំពីទីផ្សារ​ហិរញ្ញ​វត្ថុ​អន្តរជាតិ  អភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ ក្នុងប្រទេស​និងបញ្ហា​ម៉ាក្រូសេដ្ឋកិច្ច​ដទៃ​ទៀត​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ