28/07/2016 09:47 GMT+7 Email Print Like 0

ធនាគារពិភពលោក(WB) យក​ចិត្តទុកដាក់​ចំពោះទំនាក់​ទំនង​សហប្រិតបត្តិការ​និង​បន្ត​ជួយ​ឧបត្ថម្ភ​វៀត​ណាម​


ធនាគារពិភពលោក(WB) យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រិតបត្តិការនិងបន្តជួយឧបត្ថម្ភវៀតណាម

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ​ចលនាប្រជាជន​មជ្ឈឹម លោក​ស្រី Truong Thi Mai បានជួបសន្ទនាជាមួយអនុប្រធាន​ធនាគារ​ពិភព​លោក  ទទួល​បន្ទុក​តំបន់​អាស៊ីខាង​កើត និង​អាស៊ីប៉ាស៊ីហ្វីក លោកស្រី​ Victoria Kwakwa ។ នៅទីនេះ លោកស្រី Truong Thi Mai បាន​អបអរសាទ​រ ចំពោះការ​​រីកចំរើន​ក្នុងទំនាក់​ទំនង សហប្រតិបត្តិការប្រសិទ្ធិភាពរវាងវៀតណាម និងធនាគារ​ពិភពលោក (WB) និងតួនាទី​របស់  លោកស្រី Victoria Kwakwa។ ទន្ទឹមនឹងនោះ​ លោកស្រី Truong Thi Mai ក៏បាន​សម្ដែង​នូវការ​ជឿជា​ក់​ ចំពោះ WB និងបុគ្គលលោក​ស្រី Victoria Kwakwa នឹងបន្តរួមដំណើរ​សកម្ម​ ជួយជ្រោមជ្រែងវៀត​ណាម អនុវត្ត​កម្ម​វិធីអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ចប្រកប​ដោយជោគជ័យ។ លោកស្រី Victoria Kwakwa​ បានអះអាង​ថា៖ WB និង​បុគ្គលខ្លួននឹងបន្តរួម​ដំណើរ សកម្មគាំទ្រនិងជួយឧ​បត្ថម្ភ វៀតណាម អនុវត្តការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​សំខាន់​ប្រកប​ដោយ​ជោគជ័យ​ និងធ្វើសមាហរណកម្មអន្តរជាតិ។ លោកស្រី Victoria Kwakwa ក៏បាន​អះអាង​ថា៖ WB យកចិត្តទុកដាក់ចំពោះទំនាក់​ទំនង​សហប្រតិបត្តិការ និងបន្តជួយឧបត្ថម្ភ​វៀតណាម​ទាក់ទង​នឹងប្រភព​ទុនអន្តរជាតិ​ផង ផ្គត់ផ្គង់សេវាកម្មពិគ្រោះ​យោបល់​គោលនយោបាយ​ផង និង​ជួយ​ឧបត្ថម្ភ​បច្ចេកទេស​ជួយវៀត​ណាម សម្រេចគោល​នយោបាយអភិវឌ្ឍន៍ សម្រេចគោលដៅទាំងឡាយ ដែលបានមហាសន្និបាត​បក្ស
លើកទី​១២ បានដាក់ចេញ៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ